សមត្ថកិច្ចកំពុងឡោមព័ទ្ធបង្រ្កាបទីតាំងជល់មាន់ ដ៏ធំមួយនៅអរិយក្សត្រ

កណ្តាល៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល   កំពុងដឹកនាំកងកម្លាំងជាច្រើននាក់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររង នៃសាលាដំបូងខេត្ផង បាន ចុះទៅបង្រ្កាបសង្វៀនបញ្ជល់មាន់ ដ៏ធំដុះស្លែមួយកន្លែង នៅក្បែររបងវត្តខ្សាច់ពោធិ៍អារ្យ ស្ថិតក្នុងភូមិខ្សាច់ ឃុំអរិយ្យក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

កម្លាំងចម្រុះ កំពុងឡោមព័ទ្ធ សង្វៀនបញ្ជល់មានខាងលើ ប៉ុន្តែដោយសារទីតាំងខាងលើ ចាក់សោទ្វារ សមត្ថកិច្ចនឹងកាត់សោរដើម្បីចូលក្នុងធ្វើការបង្ក្រាប ហើយគេជឿថា អ្នកទៅ លេងជល់មាន់ជាច្រើននាក់នឹងឃាត់ខ្លួនបាន រួមជាមយយតឹកតាងផង ព្រោះរត់មិនងាយរួច ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *