បង្រ្កាបទីតាំងជល់មាន់ដ៏ធំនៅអរិយក្សត្រ ឃាត់មនុស្សជាង១០០នាក់ និងយានយន្តរាប់រយគ្រឿង ត្រូវរឹបអូសទុកជាភស្តុតាង

កណ្តាល៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន កំពុងដឹកនាំកងកម្លាំងជាច្រើននាក់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររង នៃសាលាដំបូងខេត្ត កណ្តាលផងបានចុះទៅបង្រ្កាបសង្វៀនបញ្ជល់មាន់ ដ៏ធំមួយកន្លែង នៅក្បែររបងវត្ត​ខ្សាច់ពោធិ៍អារ្យ ស្ថិតក្នុងភូមិខ្សាច់ ឃុំអរិយ្យក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

ពេលកម្លាំងចម្រុះ កំពុងឡោមព័ទ្ធ សង្វៀនបញ្ជល់មានខាងលើ ទីតាំងខាងលើ ត្រូវចាក់សោជាប់ទើប សមត្ថកិច្ចកាត់សោចូលដល់ក្នុង ហើយអ្នកលេងជល់មាន់ ជាច្រើននាក់រត់មិនរួច ត្រូវសមត្ថកិច្ចក្របួចជាប់ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សជាង១០០នាក់ត្រូវឃាត់ រថយន្តជាង៥០គ្រឿង និងម៉ូតូជាង២០០គ្រឿង ព្រមទាំងវត្ថុតាងជាច្រើនទៀតត្រូវរឹបអូស ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *