ឆក់មិនបានសម្រេចជនរងគ្រោះជិះបំបុកម៉ូតូដួលរត់បាតជើងសព្រាត

 

 

ភ្នំពេញ៖ ជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីប្តីប្រពន្ធមួយគូ​ ខណៈ​ដែល​ជិះម៉ូតូឌុបគ្នាតែមិនបានសម្រេចត្រូវបានជនរងគ្រោះជិះម៉ូតូបំបុកបណ្តាលអោយដួលហើយជនសង្ស័យរត់បាតជើងសព្រាតបន្សល់ទុកម៉ូតូមួយគ្រឿង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៥ខែ ធ្នូ ឆ្នាំ២០១៧ នៅមុខក្រុមហ៊ុនហុងដាច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

តាម​ការ​រៀប​រាប់​ពី​ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាសរ៉េវ៉ូ ពណ៌​ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AA 8170 ឌុបគ្នាចេញពីម្តុំធានាគារជាតិកាណាឌីយ៉ា ក្នុងទឹកដីខណ្ឌដូនពេញ បំណងទៅផ្ទះនៅម្តុំក្រោយអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាកlet’s ពណ៍ ខៀវពាក់ស្លាកលេខភ្នំពេញ1BY 5683 ចំណែកមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់ មិនចាំស្លាកលេខមកពីក្រោយ ហើយម៉ូតូសង់ក៏បានឆក់កាបូបស្ពាយពីប្រពន្ធរបស់គាត់បណ្តាលអោយរបួតធ្លាក់ទៅនឹងដីភ្លាមនោះស្រាប់រួបគាត់បានជិះម៉ូតូបំបុកម៉ូតូម៉ាកlet’s បណ្តាលអោយដួលហើយជនសង្ស័យក៏នាំគ្នារត់អស់បន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ។

ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​រួច​​កម្លាំងនគរបាល​មូល​ដ្ឋាន​ចុះទៅដល់ចំណុចកើតហេតុនិងយកម៉ូតូជនសង្ស័យមករក្សាទុកដើម្បីស្រាវជ្រាវតាមចាំជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *