តំណាងក្រុមហ៊ុនឃាត់ខ្លួនអ្នកបើករថយន្តកុងតឺន័រដែលលួចកង់រថយន្តលក់

 

 

 

ភ្នំពេញ៖ តំណាងក្រុមហ៊ុនផែស្ងួតតិចស្រ៊ុនធ្វើការចាប់ខ្លួន បុរសដែលជាអ្នកបើកបររថយន្តដឹកកុងតឺន័រម្នាក់ កាលពីវេលាម៉ោង៣និង ៤៥នាទីរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ រួចបាននាំយកទៅប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ៣ ធ្វើការសាកសួរ ក្រោយពេលដឹងថាជននោះធ្វើសកម្មភាព ដោះដូរកង់រថយន្តដោយបានឃុបឃិតគ្នាជាមួយជាង ដោះយកកង់ថ្មីដែលក្រុមហ៊ុនទើប ទិញដាក់ទៅដូរយកកង់ចាស់១ទឹក ដាក់ចូលជំនួសវិញហើយជាងថែមលុយឲ្យមួយគ្រាប់៧០ដុល្លារ៍​។

បុរសអ្នកបើកបររថយន្តម្នាក់នោះឈ្មោះងាំ មន អាយុជិត៤០ឆ្នាំ មានទីលំនៅក្នុងខេត្តតាកែវ និងបានស្នាក់នៅក្នុងក្រុម ហ៊ុនផែស្ងួតតិច ស្រ៊ុន ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរបាលបានប្រាប់ឲ្យដឹងថា នៅ​មុន​ពេល​មាន​ការលួចប្ដូរកង់រថយន្តនេះបានកើតឡើង កាលពីប៉ុន្មានថ្ងៃមុនកន្លងមកនេះ នៅក្នុងភូមិសាស្រ្ត ខេត្តព្រសីហនុ និងភូមិសាស្រ្តស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។នៅមុនពេលកើតហេតុ ជនសង្ស័យបានបើកបររថយន្តដឹកកុងតឺន័រ ១គ្រឿង ចេញពីកំពង់ផែខេត្តព្រះសីហនុ ចូលមមភ្នំពេញ លុះពេលបើកចេញពីទីរួមខេត្តព្រះសីហនុ បានចម្ងាយប្រមាណជិត៣ គីឡូម៉ែត្រ ក៏បានឈប់នៅកន្លែងជាងប៉ះកង់ រថយន្តមួយកន្លែង។ បន្ទាប់មកបានដោះយកកង់ថ្មី១គ្រាប់ពីរថយន្តកុងតឺន័រ ដែលខ្លួនបើកបរហើយ ដូរកង់រថយន្ត១ទឹកដែលជាងដាក់លក់មកដាក់ជំនួសវិញ ហើយជាងបានថែមលុយចំនួន៧០ដុល្លារ៍​ បន្ទាប់មកទើបចេញដំណើរបន្តមកភ្នំពេញ។​ពេលបើកបរទៅដល់ក្នុងភូមិសាស្រ្តស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជនសង្ស័យបានឈប់នៅ ដោះដូរកង់ថ្មី១គ្រាប់ចេញ ទៀតដោយដាក់ជំនួសនូវកង់ចាស់១ទឹកចូល ហើយជាងបានថែមលុយឲ្យចំនួន៧០ដុល្លារទៀត។ក្រោយមកទើបបន្តដំណើរចូល មកភ្នំពេញយករថយន្តចូលទៅទុកនៅក្នុងផែស្ងួតតិច ស្រ៊ុន ហើយធ្វើមិនដឹងខ្លួនដោយនឹកស្មានថា គ្មានរឿងអ្វីកើតឡើងចំពោះខ្លួន នោះទេ។ប៉ុន្តែរហូតដល់វេលារសៀលថ្ងៃទី៤ ខែធ្នូ តំណាងក្រុមហ៊ុនបានពិនិត្យមើលរថយន្ត ហើយបានថឹងថាបាត់កង់ថ្មីដែលទើប ដូរដាក់ ស្រាប់តែឃើញសុទ្ធតែកង់ចាស់ទើបធ្វើការឃាត់ខ្លួនអ្នកបើកបររូបនោះ សាួរនាំហើយបានដឹងថារូបគរបានដោះដូរកង់ រថយន្តនោះមែន។ពេលនោះ ទើបក្រុមហ៊ុនសំណូមពរឲ្យនគរបាលចាត់ការតាមច្បាប់ ហើយនៅវេលាល្ងាចថ្ងៃដដែល នោះ នគរបាលប៉ុស្ដិ៍ចោមចៅ៣ បានបញ្ជូនជននោះទៅកាន់ខេត្តព្រះសីហនុវិញតាមរថយន្តរបស់តំណងក្រុមហ៊ុន ដើម្បីឲ្យនគរបាលខេត្តព្រះសីហនុចាត់ការតាមច្បាប់វិញ៕៩៨

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *