



ភ្នំពេញ ៖ យុវជនម្នាក់ផឹកស្រារហូតតដល់ស្រវឹងបែជាបែកគំនិតលួចរថយន្តរបស់ម្តាយយកទៅបើកដើរលេងបណ្តាលឲ្យរេចង្កូតទៅជុលក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់។ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូជាតិលេខ៤ ទល់មុខKTVហុងកុង ស្ថិតភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក RX៤០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AH-7468បើកបរដោយយុវជនម្នាក់ ក្នុងទិសដៅលិចទៅកើត លុះបើកមកចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែក ផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច និងបែកធុងទឹក ចំណែកឯក្បាលនាគពុះចែកផ្លូវវិញបាក់ចំនួនមួយកង់ ។
តាមសម្ដីផ្ទាល់ស្រ្តីម្នាក់ដែលត្រូវជាម្តាយយុវជនជាអ្នកបើកបររថយន្ត RX៤០០ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់ផឹកស្រាស្រវឹងបានលួចរថយន្តយកបើកដើរលេង ដោយមិនមានប័ណ្ណបើកបរទេ ខណៈមកដល់ចំណុចកើតហេតុបានជួបគ្រោះថ្នាក់ចរាចរតែម្តង ។
ក្រោយពេលកើតហេតុ យុវជនបើករថយន្តដែលចេះបើកដោយមិនចូលសាលារៀនបើកបរនោះ បានទូរស័ព្ទហៅឪពុកម្តាយឲ្យមកមើលរថយន្តដែលជារបស់ម្តាយមកដល់កន្លែងកើតហេតុ បានប្រាប់ឲ្យយុវជនជាអ្នកបើករថយន្តបង្កជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ស មិនចាំស្លាកលេខគេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទាំងមេឃកំពុងតែភ្លៀងភ្លាមផងដែរ បានហៅជំនាញចរាចរណ៍ខណ្ឌចុះមកដល់ និងប្រគល់ឲ្យជំនាញចរាចរណ៍រាជធានីស្ទួចរថយន្តយកទៅរក្សាទុករង់ចាំម្ចាស់មកដោះស្រាយ ចំណែកកូនជាអ្នកបើករថយន្តបានគេចខ្លួនបាត់ស្រមោលតែម្តង៕៩៨