លោកឯម ភារី​ ចុះបង្ក្រាបគ្រឿងញៀន ភូមិ​ដំណាក់​ធំ​២​តាមការសន្យា ជាមួយ​ប្រជាពល​រដ្ឋ​ដី​ថ្មី

 

 

 

ភ្នំពេញ៖​កម្លាំងនគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ៣បានធ្វើការឃាត់ខ្លួនប្ដីប្រពន្ធ២នាក់រួមទាំងថ្នាំញៀន ១០កញ្ចប់តូចនៅចំណុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យប្ដីប្រពន្ធទាំង២នាក់ប្ដីមានឈ្មោះស ចាន់ បុរី អាយុ ១៧ឆ្នាំ ចំណែកប្រពន្ធមានឈកមោះ ឌី សុជាតា១៨ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ កើតហេតុខាងលើជាមួួយគ្នា ។

យោងតាមសម្ដីលោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣បានបញ្ជាក់ថា មុនឈានដល់ធ្វើការឃាត់ខ្លួនប្ដីប្រពន្ធទាំង២នាក់នោះ គឺកម្លាំងសមត្ថកិច្ចរបស់លោកបានចុះទៅធ្វើរដ្ឋ
បាលនៅក្នុងភូមិកើតហេតុ លុះដល់ចំណុចកើតហេតុបានធ្វើការឆែកឆេរនៅក្នុងផ្ទះប្ដីប្រពន្ធទាំងពីរនាក់បានរកឃើញគ្រឿងញៀនចំនួន១០កញ្ចប់តូចនិងធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីនាក់តែម្ដង ។

លោក ឯម ភារី បានបន្ដទៀត ក្នុងការចុះបង្ក្រា​បបានជនសង្ស័យប្ដីប្រពន្ធនាក់នោះក៏ដោយសារមានការរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ដើម្បីធ្វើការសាកសួរបន្ដ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមនីតិវិធី ៕ បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *