មុខសញ្ញាឆក់យ៉ាងសកម្មនៅពេលយប់ត្រូវកម្លាំង​នគរបាល​ខណ្ឌមានជ័យសហការជមួយ​កម្លាំងនគរបាល​ខណ្ឌដង្កោធ្វើការឃាត់ខ្លួនបាន៣នាក់

 

 

 

ភ្នំពេញ​៖​មុខសញ្ញាឆក់តាមផ្លូវកាលពីយប់មិញនៅតាមផ្លូវ២១៧វេងស្រេងសង្កាត់ស្ទឹងមានជ័យត្រូវបាន​កម្លាំងនគរបាលខណ្ខមានជ័យសហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ខដង្កោក្របួច​បានទាំងចង្កោ​ម​កាលពីវេលាម៉ោង​១១​និង៥០​នាទីព្រឹកថ្ងៃទី៥ខែធ្នូ​ឆ្នាំ​២០១៧នៅក្នុងដីខណ្ខដង្កោ។

ជនសង្ស័យទី១ឈ្មោះ​ ចន​ រី​ ភេទប្រុសអាយុ២០ឆ្នាំ​មុខរបរមិនពិតប្រាកដស្នាក់នៅភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ២​ ចាប់បាននៅពេលយប់ នឹង​ទី២​ ឈ្មោះ លី​ ប៊ុនលីម​ ភេទប្រុសអា​១៨ឆ្នាំ​មុខរបរមិនពិតប្រាកដស្នាក់នៅភូមិខ្វារសង្កាត់ដង្កោខណ្ខដង្កោ​​ ទី៣​ ឈ្មោះ​ សំ​ ចាន់មុន្នី​ ភេទប្រុសអា​២៥ឆ្នាំ​មុខរបរមិនពិតប្រាកដស្នាក់នៅភូមិតាឡីសង្កាត់សង្កោខណ្ខដង្កោ។

តាម​ប្រភព​ព័ត៌មានពី​ជនរងគ្រោះឈ្មោះ​ នាង​ លាងឆេង​ ភេទ​ស្រី​អាយុ​២៣ឆ្នាំ​មុខរបរអ្នកលក់គ្រឿងសំអាងស្នាក់នៅម្តុំធនាគារកាណាឌីយ៉ា ផ្សារកណ្ដាលបានប្រាបអោយដឹងថា​ នៅ​មុនវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៤ខែធ្នូ២០១៧ រូបនាងបានជិះម៉ូតូជាមួយនិងប្តីចេញពីកន្លែងលក់នៅឯភូមិថ្មគោលសង្កាត់ចោមចៅខណ្ខពោធិសែនជ័យត្រឡប់ទៅផ្ទះវិញ ស្រាប់តែកំពុងធ្វើដំណើរនៅតាមផ្លូវ២១៧​វេងស្រេងដល់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យក៏មានម៉ូតូ៣គ្រឿងជិះមកក្បែរម៉ូតូរបស់នាងរួចក៏ធ្វើសកម្មភាពឆក់កាបូបតែដោយរូបនាងចាប់កាបូបនោះជាប់ធ្វើអោយជនង្ស័យដែលជិះម៉ូតូមួយគ្រឿងបានដួលពេលនោះក៏មានអ្នកធ្វើណើរតាមផ្លូវជួយដេញចាប់បានម្នាក់ចំណែកបក្ខ​ពួកវាផ្សេងទៀតបានរត់គេចខ្លួនអស់។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បាន​ប្រាប់អោយដឹងថា​ ក្រោយ​ពី​ធ្វើ​ការ​ឃាត់​ខ្លួន​សង្ស័យ​ម្នាក់ឈ្មោះចន​ រី​ កាលពីយប់សួនាំទើបដឹងថាបក្ខពួកពីរនាក់ទៀតសង្ងំលាក់ខ្លួន​ក៏បន្តទៅយកនៅខណ្ខដង្កោ​ខណៈ​នោះ​កម្លាំង​នគរ​បាល​ខណ្ឌមានជ័យសហការជាមួយខណ្ឌដង្កោ ឃាត់ខ្លួន២នាក់បន្តទៀត​ រីឯ​២នាក់ទៀតរត់គេចខ្លួនបាត់។

បច្បន្នជនសង្ស័យទាំង៣នាក់កំពុងឃុំខ្លួននៅប៉ុស្តិនគរបាលស្ទឹងមានជ័យ១ដើម្បី​កសាងសំណុំរឿងបញ្ចូនទៅ​កាន់​អធិការ​ខណ្ឌ​ចាត់ការតាមនិតិវិធីច្បាប់៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *