មកពីធ្វើការសំណង់បើកម៉ូតូលឿនបុករបាំងថ្មនៅចិញ្ចើមផ្លូវផ្លោងជាង១០ម៉ែតរងរបួសធ្ងន់២នាក់

 

 

 

ភ្នំពេញ​៖ បុរស២នាក់​ចេញមកពីធ្វើការ​សំដៅទៅផ្ទះ បើកបុករបាំងថ្ម​នៅចិញ្ចើមផ្លូវផ្លោងជាង១០ម៉ែតរងរបួសធ្ងន់២នាក់ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​។ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលវេលាម៉ោង៦នឹង៣០នាទីល្នាទីល្ងាច​៥ខែធ្នូរឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ ទំនប់កប់ស្រូវ​ភូមិត្រពាំងពោធិ៍សង្កាត់គោករកា​ខណ្ឌព្រែកព្នៅ ។​

ជនរងគ្រោះទី១-ម្ចាស់ម៉ូតូ ឈ្មោះ អ៊ុល សុភ័ក្តអាយុ ២៥ឆ្នាំ មុខរបរ សំណង រស់នៅភូមិត្រពាំងអំពិល សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ។ចំណែក​ឯ​ជនរងគ្រោះទី២-ឈ្មោះ ណែម អាយុ២៣ឆ្នាំ​មុខរបរ​សំណង់ រស់នៅភូមិស្រែតតូច សង្កាត់ពញ្ញាពន់ខណ្ឌព្រែកព្នៅ។
ដោយ​ជិះម៉ូតូ ម៉ាកឌ្រីមសងសេរ៊ី ២០១៧​ពាក់ស្លាកលេខភ្នំពេញ 1DL -0534 បើកបរក្នុងទិសដៅ ពីជើងទៅត្បូង ។​

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ​ដែលធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ បានអោយដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ឃើញជនរងគ្រោះ​ខាងលើបើកម៉ូតូម៉ាកឌ្រីមសងសេរ៊ី២០១៧ បើកក្នុងទិដៅពីជើងទៅត្បូង យ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុខាងលើដោយផ្លូវងងឹតហើយ បានបុករបាំថ្ម​ដែលនៅលើចិញ្ចើមផ្លូវ បណ្តាលអោយផ្លោង ខ្ទៀតចេញពីរបាំងថ្ម ជាង១០ម៉ែត​នឹងបណ្តាលអោយជនរងគ្រោះ​ទាំង២នាក់ខាងលើ ឌួលបោកនឹងថ្នល់​បែកមុខបែកមាត់​បែកក្បាលឈាមហូរពេញថ្នល់ សន្លាប់ស្តូកទាំង២នាក់ យ៉ាងឌ​ធ្ងន់ធ្ងរ ចំណែកម៉ូតូជនរងគ្រោះ វិញ​បណ្តាលអោយខូចខាតមួយកំណាត់មុខ(បាក់កាំខ្ទេច) ។​បន្ទាប់ភ្លាមនោះដែរជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានរថយន្តសាមុយឯកជន បានដឹកទៅមន្ទីពេទឯកជន សម្ភព រស្មី មុខប្រលានយន្តហោះពោធិ៍ចិនតុង នឹងម្នាក់ទៀត សាមុយឯកជន​ខាងលើ បានដឹកទៅមន្ទីពេទ្យ សម្ភព​ពន្លឺ​រង្វង់មូលកាំកូសីុធី ភ្លាមៗផងដែរ។​
ប្រជាពលរដ្ឋបានរិះគុណលើការដ្ឋានសំណង់ផ្លូវទំនប់ស្រូវខាងលើយ៉ាងខ្លាំង ដោយខាងការដ្ឋានសំណង់ខាងលើ ដោយមានរបាំងថ្មការដ្ឋានចាស់ៗដែលដាក់នៅលើផ្លូវហើយមិនលើក រឺសស្ទូចចេញ ដាក់អោយផុតពីផ្លូវឡើយ ដោយទុកនៅលើផ្លូវ នឹងជាប់នឹងចិញ្ចើមផ្លូវ ដែលបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវខាងលើ ជាញឹកញ៉ាប់។​

ក្រោយពេលកើតហេតុកំលាំងនគរបាលប៉ុសិ្តខាងលើ បានប្រគល់គ្រឿងអលង្ការមួយចំនួនរបស់ជនរងគ្រោះ នឹងម៉ូតូខាងលើបានប្រគល់អោយបងប្អូនក្រុមគ្រួសានៅកន្លែងកើតហេតុភ្លាមៗផងដែរ៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *