អតីតអ្នកប្រដាល់ត្រូវបានប្រពន្ធសុំលែងដោយប្រើអំពើហឹង្សាទៅលើប្រពន្ធ

 

 

 

ភ្នំពេញ អតីតអ្នកប្រដាល់ជើងចាស់ ត្រូវបានប្រពន្ធសុំលែងដោយទ្រាំនិងការប្រើហិង្សាជាញឹកញាប់មកលើប្រពន្ធលែងបានក៏សម្រេចចិត្តមកប្តឹងសមត្ថកិច្ចសុំលែងលះ។ហេតុការណ៍​នេះ​បាន​កើតឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០១៧នៅប៉ុស្តិនគរបាលស្ទឹងមានជយ័១​ខណ្ឌ​មាន​ជ័យ​។

នារីជាប្រពន្ធដែលមកសុំលែងប្ដីមាន មោះវ៉ាន់សាវរីអាយុ២២ឆ្នាំស្នាក់នៅបន្ទប់ជួលផ្លូវលំភូមិទ្រាសង្កាត់ស្ទឹងមានជយ័១ខណ្ឌមានជយ័១​ខណ្ឌ​មាន​ជ័យ​។
ចំណែក​ឯ​ប្ដីដែលត្រូវប្រពន្ធលែងមានឈ្មោះសាន់សារ៉ាន់អាយុ៣៣ឆ្នាំជាអតីតអ្នកប្រដាល់ស្នាក់​នៅ​ជាមួយ​គ្នា​។

តាមសម្តីនារីខាងលើបានរៀបរាប់អោយដឹងថា រូបគាត់បានស្រលាញ់គ្នាជាប្ដីប្រពន្ធដោយមិនបានរៀបការត្រឹមត្រូវទេ ហើយបានរួមរស់ជាមួយគ្នាអស់រយៈពេល៧ឆ្នាំនិងមានកូនប្រុសស្រីពីនាក់ជាចំណង់ដៃ។
ហើយមួយរយៈពេលនេះរូបនាងបានតែងខ្លួនស្អាតបាតទៅធ្វើការ ប្តីរបស់គាត់ជាមនុស្សប្រចណ្ឌ័និងចូលចិត្តរករឿងវាយតប់ស្ទើតែរៀងរាល់ថ្ងៃធ្វើអោយរូបនាងទ្រាំលែងបាន​ទើប​សម្រេច​ចិត្ត​នាំជាអតីតអ្នកប្រដាល់រូបនេះមកប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍។

​ តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ស្ទឹង​មាន​ជ័យ​បាន​អោយ​ដឹង​ថា​ ទោះបី​ជា​ជួយអប់រំទាំងពីរនាក់ប្ដីប្រពន្ធ និងបានពន្យល់ណែនាំទៅខាងបុរសជាប្ដីទៅថ្ងៃមុខមិនអោយប្រើអំពើហឹង្សារទៅលើប្រពន្ធតទៅទៀត តែភាគីទាំងពីរប្ដីប្រពន្ធមិនព្រមស្ដាប់សមត្ថកិច្ចទេ!ជាពិសេសប្រពន្ធបានប្រកែកដាច់អហិឹង្ការថាមិនព្រមយកបុរសរូបនេះធ្វើប្ដីទៀតទេ។ចំណែកបុរសជាប្ដីក៏បានប្រកែកដាច់អាហិង្កាដូចគ្នាថារូបគាត់មិនព្រមលែងប្រពន្ធដ៏ស្រស់ស្អាតរបស់លោកបាននោះទដោយសារតែមានចំណងដៃកូនប្រុសស្រី២នាក់ដែលនៅតូចៗតែខាងស្រីនៅតែបដិសេធន៏ថាមិនយកប្តីកំណាចនោះវិញទេ ទោះមានការជួយអង្វករពីសមត្ថកិច្ចក៏ដោយតែពួកគាត់ទាំងពីរនាក់ក៏នៅមិនព្រមដែរ ទើបសមត្ថកិច្ចបានអោយអ្នកទាំងពីរទៅសាលាសង្កាតវិញ៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *