សមត្ថកិច្ចប៉ុស្ដិ៍បឹងទំពន់២ដេកលក់ចោរប្លន់យកម៉ូតូបានសម្រេច

 

 

 

 

ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៦ខែធ្នូរឆ្នាំ២០១៧បុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងត្រូវចោរមួយក្រុមធ្វើសកម្មភាពធាក់ឲ្យដួលយកម៉ូតូបានសម្រេចជិះគេចខ្លួនបាត់ ស្រមោលស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ត្រង់ចំនុចជិតផ្សារប៉េសេក្នុងសង្កាត់បឹងទំពុន២ខណ្ឌមានជ័យ។

ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះទូចម៉ៅ ភេទប្រុសអាយុ៤៣ឆ្នាំមុខរបមេការ ជាងសំណង់ ស្នាក់ផ្ទះជួលម្ដុំលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យ៣មានស្រុកកំនើតនៅខេត្តកំពង់ចាម។

យោងតាមសម្ដីបុរសរងគ្រោះបានឲ្យដឹងថា នៅ​មុនពេលកើតហេតុរូបគាត់បានចេញពីផឹកស៊ីក្នុងការដ្ឋានសំណងមួយកន្លែងនៅរោងចក្រតាហ្វាតដោយបើកម៉ូតូម៉ាក​ ហុងដា​សេ​១២៥​សេរី​០១៦ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម .1Q-9379​តាមផ្លូវ៣៧១គោលបំណងត្រលប់មកផ្ទះនៅលូប្រាំខណៈមកដល់ចំនុចកើតហេតុខាងលើស្រាប់តែលេច ជនសង្ស័យមាន៤នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកនិងកង់មួយគ្រឿងទៀតបានធ្វើសកម្មភាពធាក់ម៉ូតូរបស់គាត់ឲ្យដួលដោយសារគាត់ស្រវឹងស្រាផងនោះឃើញឱកាសល្អជនសង្ស័យជាចោរប្លន់ទាំងនោះបានលើកម៉ូតូរបស់គាត់ជិះគេចខ្លួនដោយសុវត្តិភាពមិនខំខានសមត្ថកិច្ច។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមអ្នកយកព័ត៍មានដឹកមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងទំពុន២ដើម្បីឲសមត្ថកិច្ចជួយអន្តរាគមន៍៕ បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *