ផ្លូវស្ទះយុវជនម្នាក់ជិះម៉ូតូបញ្ច្រាស់ផ្លូវត្រូវរថយន្ដបុករបួសស្រាល

 

 

 

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូបញ្ច្រាស់ផ្លូវត្រូវរថយន្ដបុកបណ្ដាលអោយរងរបួសស្រាល នៅចំណុចផ្លូវ២១៧ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧ និង៣០ នាទីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ ខ្មៅ ដែលពាក់ស្លាកលេខ ភ្នំពេញ1AY-4904 ដែលធ្វើដំនើរតែម្នាក់ឯងក្នុងទិសដៅពីត្បូងមកជើងជិះបញ្ច្រាស់ផ្លូវ លុះមកដល់ខាងមុខបុរីហុកឆេងក៏មានរថយន្ដមួយគ្រឿងម៉ាក កូឡូឡា ពណ៌ទឹកប្រាក់ ដែលពាក់ស្លាកលេខភ្នំពេញ2x-7707 ដែលធ្វើដំណើចេញពីបុរីហុកឆេងមកដល់ផ្លូវ២១៧ ក៏បុកម៉ូតូដែលជិះបញ្ច្រាស់ពេញទំហឹងបណ្ដាលឲ្យរងរបួសស្រាល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ រួចបានសម្របសម្រួលភាគីទាំងខាងយករថយន្ដនិងម៉ូតូទៅជួសជុលរៀងខ្លួនបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង ។

គួរបញ្ជាក់ថា គេសង្កេតឃើញជារៀងរាល់ថ្ងៃនៅតាមបណ្ដោយផ្លូវ២១៧ មានការកកស្ទះយ៉ាងខ្លាំងនៅជិតស្ពានដែកដោយសារផ្លូវ២១៧ ជិតស្ពានដែកត្រូវប្រជាពលរដ្ឋយកធ្វើផ្សារអស់ពាក់កណ្ដាលហើយ អញ្ចឹងហើយទើបប្រជាពលរដ្ឋសម្រេចចិត្ដធ្វើដំណើរបញ្ច្រាស់ផ្លូវដោយមិនគិតពីសុវត្ថិភាពអាយុជីវិតរបស់ពួកគាត់ឡើយ៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *