កម្លាំងចំរុះ​ ខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេសម្នាក់នឹងស្រីខ្មែរម្នាក់ ខណៈ​មានកញ្ឆាមួយកញ្ចប់

 

 

 

 

ភ្នំពេញ​៖​កំលាំង​សមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ ឆែកអាវុធជាតិផ្ទុះនឹងច្បាប់​ចរាចរណ៍ ឃាត់ជាតិអាហ្រ្វិក ម្នាក់នឹង ស្រីខ្មែរម្នាក់ មានកញ្ឆាមួយកញ្ចប់ធំល្មមបញ្ជូនទៅផ្នែកព្រម្មទណ្ឌ។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលាម៉ោង ៨នឹង២០នាទី​យប់​ ថ្ងៃ​ទី​៧ខែធ្នូរឆ្នាំ២០១៧ នៅ​ណុច មុខ​ផ្សា​សែនខ្យូរី​ផ្លាស្សា ស្ថិត​តាមបណ្តោយផ្លូវ​សហព័ន្ធរុស្សី​ភូមិ តាងួនសង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ​។​

ជនសង្ស័យជនជាតិអាហ្រ្វិកកា ឈ្មោះ chi boy ភេទប្រុសអាយុ២១ឆ្នាំ មុខរបរ​ទេសចរណ៍ ស្នាក់នៅ ផ្ទះសំណាក់ ច័ន្ទពេញវង្ស ស្ថិតនៅ​សង្កាត់ទឹកថ្លា​ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។​ចំណែក​ឯ​ស្ត្រី​ខ្មែរ​ម្នាក់ឈ្មោះចាន់ លីន ភេទស្រីអាយុ២០ឆ្នាំ​ ស្នាក់នៅផ្ទះសំណាក់ច័ន្ទ​ពេញវង្ស សង្កាត់ទឹកថ្លា​ខណ្ឌសែនសុខ មានស្រុកកំណើត នៅ ដីក្រហមឃុំតាសាន ស្រុកកំរៀង ខេត្តបាត់ដំបង ។​
ជនសង្ស័យ​ទាំង២នាក់ខាងលើ​ជិះម៉ូតូ​ម៉ាក អ៊ាប្លេក ពណ៌ខ្មៅ​ពាក់ស្លាក់លេខ​ភ្នំពេញ​GN,8185 ។​

តាម​ប្រភព​ព័ត៌មានពី​លោក​ អនុសេនីយ៍ឯកជួប ភក្តី បានអោយដឹងថា​កំលាំង​សមត្ថកិច្ច​ចំរុះ​ខណ្ឌពោធិ៍សែនជ័យ​បានចុះឆែក អាវុធជាតិផ្ទុះ នឹងច្បាប់ ចរាចណ៍ ចាប់ពីម៉ោង៧នឹង៣០នាទីយប់​ដល់ម៉ោង៩ ដោយបានឆែកឆេ រថយន្តសរុបចំនួន១៥គ្រឿង ម៉ូតូ​ចំនួន​៣០គ្រឿង ក្នុងនោះម៉ូតូ៥គ្រឿងអត់ស្លាកលេខ ក្រោយពីទិញ៥ថ្ងៃ ធ្វើកាអប់រំ នឹងម៉ូតូកែឆ្នៃ ចំនួន​៤គ្រឿង យកធ្វើកាអប់រំ។ លុះនៅម៉ោង​កើតហេតុខាងលើ កំលាំង​សមត្ថកិច្ច​ចំរុះ​ខណ្ឌពោធិ៍សែនជ័យ​បានឃាត់ជនសង្ស័យ​ជនជាតិ អាហ្រ្វិកកា នឹងនារីខ្មែរម្នាក់ដែលម៉ូតូម៉ាក អ៊ាប្លែកមួយគ្រឿង ដែលរក្សាទុក កាឆាមួយកញ្ចប់ធំល្មម នៅក្នុង កាបូបដៃនារីខាងលើ ហើយបញ្ជូនទៅផ្នែកព្រម្មទណ្ឌ​ខណ្ឌពោធិ៍សែនជ័យ​ភ្លាមៗផងដែរ​។​បន្ទាប់មក​ជំនាញ​ព្រម្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ​ធ្វើ​ការសាកសួរ​ទៅ​លើជនជាតិអាហ្វ្រិកកា នឹងនារីខ្មែរ ខាងលើ បានសារភាពថា កាឆា​នៅក្នុង​កាបូបដៃរបស់​ខ្លួន​ជារបស់ប្តីរបស់នាង ហើយនាងបានបញ្ជាក់ទៀតថាជនបរទេសខាងលើតែងជក់កាឆាជាទំលាប់ទៅហើយ ហើយ រូបនាង​បានបន្តទៀតថា​រូបនាងបាន ទំនាក់ទំនង​ជាមួយជនបរទេសខាងលើ​បាន​ប្រមាណ៣ខែមកហើយដោយឆាតតាម ហ្វេសបុក ហើយមានផ្ទៃពោះ ចំនួន២ខែទៀតផង តែមិនបានការ ឫសែនឡើយ គឺយកគ្នាជាប្តីប្រពន្ធដោយចិត្តឯង ។​

ក្រោយពីកាសាកសួរទៅលើជនសង្ស័យទាំង២នាក់ដោយមានវត្ថុតាងខាងលើ សមត្ថកិច្ច​នគរបាល​ព្រម្មទណ្ឌ​ខណ្ឌពោធិ៍សែនជ័យ​បាន​កសាងសំនុំរឿងបញ្ជូូន​ទៅ​កាន់​តុលាការ​ចា​ត់ការតាមនីតិវិធី៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *