មិនដឹងថា ម្ដាយឪពុកទៅណា ទុក កូនស្រីទើបសម្រាលក្នុងបន្ទប់ចាក់សោរ

 

 

 

 

ភ្នំពេញ៖ ប្ដីប្រពន្ធ២នាក់បានមកជួលបន្ទប់ស្នាក់បានមួយថ្ងៃ ស្រាប់តែសម្រាលកូនស្រីម្នាក់ហើយមិនដឹងថា នាំគ្នាទៅណាបាត់ទុកអោយកូនស្រីដែលទើបតែសម្រាលនៅក្នុងបន្ទប់រួចចាក់សោរ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០ នាទីព្រឹកថ្ងៃ ៨ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោផ្លូវវេងស្រេង នៅផ្ទះជួលម៉ាក ស្រីពេជ ភូមិដំណាក់ធំ
សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ប្ដីប្រពន្ធដែលទុកកូនស្រីដែលទើបសម្រាលនៅក្នុងបន្ទបមចាក់សោរ ប្រពន្ធមានឈ្មោះ អូន ស្រីស្លួត អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់លេខ៤បេ ជាន់ទី១ មានស្រុកកំណើតនៅភូមិ ត្រពាំងដងទឹក ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្ដតាកែវ ។ចំណែកប្ដីមិនបានស្គាល់អត្ដសញ្ញាណទេ ដោយ ឡែក ម្ចាស់ឈ្មោះ ហួ ផៃអេង អាយុ៥២ ឆ្នាំមុខរបរ លក់ដូរ ស្នាក់នៅផ្ទះខាងលើ ។

យោងតាមសម្ដីបុរសឈ្មោះ សំសៅ ស្នាក់នៅជិតបន្ទប់គ្នា បានប្រាប់អោយដឹងថា មុនពេលប្រទះឃើញទារិកាដែលទើបសម្រាលនោះ រូបគាត់បានចេញពីបន្ទប់របស់គាត់នៅវេលាម៉ោង១០ និង៤០នាទីយប់ ស្រាប់តែមានឮសម្លេងក្មេងយំរូបគាត់ក៏បានដើរមកមើលឃើញបន្ទប់ចាក់សោរខាងក្រៅ ភ្លាមៗនោះរូបគាត់បានចុះមកហៅម្ចាស់ផ្ទះអោយទៅជួយកាត់សោរបន្ទប់ រួចចូលទៅខាងក្នុងក៏ប្រទះឃើញទារិកានៅក្នុងបន្ទប់ដោយគ្មានអ្វីរំខ្លួននោះទេ ។ បន្ទាប់មកម្ចាស់ផ្ទះបានយកភួយទៅរំនិងអោយទឹកដោះគោះបៅពេញមួយយប់ លុះព្រឹកឡើងទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកមួយអន្ដរាគមន៍ ហើយសមត្ថកិច្ចបានទាក់ទងទៅខាងសាលាសង្កាត់ស្ទឹងមានជ័យ៣ចុះទៅធ្វើកំណត់ហេតុប្រគល់ទៅអោយខាងសង្គមកិច្ចយកទៅចិញ្ចឹម ។

បច្ចុប្បន្ន​នេះ​មិនទាន់ដឹងថា ម្ដាយឪពុកទារិកានោះទៅណាទេ៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *