បុរសជនជាតិចិនម្នាក់ចូលម៉ាស៊ីនផលិតក្រដាសកិនស្លាប់

 

 

 

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ជាប្រធានសិប្បកម្មផលិតក្រដាសបានភ្លាត់ស្នៀតចូលទៅក្នុងម៉ាស៊ីនផលិតក្រដាសបណ្ដាលឲ្យនិបស្លាប់យ៉ាងអាណោចអធ័ម បន្ទាប់មកសាកសពត្រូវបានយកទៅតម្កល់នៅឈាបនដ្ឋានវត្តស្ទឹងមានជ័យ។ហើយក្រោយពេលកើតហេតុ១យប់១ថ្ងៃទើបធ្លាយព័ត៌មានខាងលើនោះដល់នគរបាលចុះទៅពិនិត្យកោសល្យវិច័យ។ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងសិប្បកម្មផលិតក្រដាស ស្ថិតនៅក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះTUO YANGJIAN
អាយុ៣៩ឆ្នាំជនជាតិនិងជាថៅកែសិប្បកម្ម
កាន់លិខិតឆ្លងដែនលេខE67902458 ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះខាងលើបានត្រួតពិនិត្យ ម៉ាស៊ីនផលិតក្រដាសដែលគាំង ហើយខណៈពេលកំពុងលូកដៃទាញ ក្រដាសចេញ។ស្រាប់តែម៉ាស៊ីនដំណើរការឡើងវិញ បណ្ដាលឲ្យគាបនិងកិនទាំងដៃនិងខ្លួនប្រាណដូចគេគាបទឹកអំពៅស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។ក្រោយពេលកើតហេតុសាកសពត្រូវបានបញ្ជូនទៅតម្កល់នៅឈាបនដ្ឋានវត្តស្ទឹងមានជ័យដោយស្ងាត់ៗមិនបានរាយការណ៏ជូននគរបាលប៉ុស្ដិ៍ឬខណ្ឌបានដឹងនោះឡើយ រហូតដល់វេលាម៉ោងជាង១០ព្រឹកថ្ងៃទី៨ ខែធ្នូ ទើបនគរបាលបានដឹងនិងចុះទៅពិនិត្យកោសល្យវិច័យ៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *