អគ្គីភ័យឆាបឆេះផ្ទះលក់រថយន្ដ និងជួលរថយន្ដ

 

 

 

ភ្នំពេញ៖ អគ្គីភ័យឆាបឆេះផ្ទះលក់រថយន្ដនិងជួលរថយន្ដមួយកន្លែងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង០០នាទថ្ងៃត្រង់ទី ៨ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ២១៧ នៅផ្ទះលេខ៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះមានឈ្មោះ គ្រឹម វុត្ថា អាយុ៤៤ឆ្នាំមុខរបរ មន្រី្ដយោធា គ្រឹម​ សុីវត្ថា​ អាយុ​ ៤៤​ ឆ្នាំ​ មុខរប​រ មន្រ្តីយោធា​ ភូមិភាគពិសេស​ ស្ថិតនៅភូមិ​ តាឡី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញផ្សែងហ៊ុយចេញពីបន្ទប់ក្រោយបង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះទាក់ទងទៅរដ្ឋបាលខណ្ឌដង្កោបាននាំកម្លាំងចុះជួយអន្ដរាគមន៍ភ្លាមៗ ។
សមត្ថកិច្ចបានបញ្ជាក់ថា អគ្គីភ័យឆាបឆេះផ្ទះលក់រថយន្ដនិងជួលរថយន្ដនោះបណ្តាលមកពី​ ផ្ទុះសេ​ ចរនអគ្គីសនី​ ហើយភ្លាមៗនោះ រដ្ឋបាលខណ្ឌបានសហការជាមួយ​ ក្រុមពន្លត់អគ្គីភ័យប្រចាំខណ្ឌ​ និងរថយន្ត​ពន្លត់អគ្គីភ័យ​ របស់ស្រាបៀ​ កម្ពុជា​ បានពន្លត់និងគ្រប់គ្រងបានទាំងស្រុង​ នៅវេលម៉ោង១២ និង ៤០​ នាទី​ដោយប្រើប្រាស់ទឹក​ អស់​ ២​ រថយន្ត​ សម្ភារៈខូចខាត​ អស់តុហូបបាយ១តែប៉ុណ្ណោះ ៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *