ចេញ​ពី​ពិធី​មង្គល់​ការ​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​បុក​រថយន្ត​បណ្ដាល​អោយ​រង​របួស

 

 

ភ្នំពេញ​៖បុរស​ម្នាក់​ចេញ​ពី​ពិធី​មង្គល់​ការ​មិត្តភ័ក្ដ​ផឹកស្រា​ស្រវឹង​ជិះ​ម៉ូតូ​រ៉េ​ពេញ​ជ្រុល​ទៅ​បុក​រថយន្ត​បណ្ដាល​អោយ​រង​របួស​ខ្លួន​ឯង​ធ្វើ​អោយ​ភាគី​ម្ខាង​ទៀត​រត់​ទៅ​កម្លាំង​នគរ​បាល​អោយ​ជួយ​អន្តរាគមន៍​។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២៖២៥នាទី​យប់​ថ្ងៃ​ទី​៨ខែ​ធ្នូ​ឆ្នាំ​២០១៧​ស្ថិត​នៅ​ក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ា​សង្កាតផ្សារដើមគរខណ្ឌទួលគោក។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ​​វ័យ​ប្រហែល​៣០ឆ្នាំ​ជិះម៉ូតូម៉ាក​មួយ​គ្រឿង​Suzuki smash revo សេរី២០០៩ពណ៌​ខ្មៅពាក់​ស្លាក​លេខភ្នំពេញ1AG-8189ធ្វើដំណើរ​ក្នុង​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ាល់​ពីកើតទៅលិចជិះរ៉េ​ចង្កូត​ពេញផ្លូវ។លុះ​មក​ដល់​កន្លែង​កើតហេតុក៏បុករថយន្តកូរ៉េ​មួយ​គ្រឿង​ពណ៌​ទឹកប៊ិច​ ពាក់​ស្លាក​លេខ3B-3582ធ្វើដំណើរ​ក្នុង​ពីលិចទៅកើតបណ្តាលអោយដួលខ្លួនឯងរងរបួសស្រាល។បន្ទាប់​មក​ភាគី​ខាង​រថយន្ត​រត់​ទៅ​ប្ដឹង​កម្លាំង​នគរ​បាល​ដើម្បី​ជួយ​អន្តរាគមន៍​ព្រម​ទាំង​ទំនាក់ទំនង​ទូរស័ព្ទ​រក​សាច់​ញាត្តិ​មក​ទទួល​ទៅ​ផ្ទះ​វិញ​។​

ក្រោយ​ពី​កើត​ហេតុ​បង​ប្អូន​សាច់​ញាត្តិ​ខាង​បុរស​ស្រវឹង​ស្រា​មក​កន្លែង​កើត​ហេតុ​សម្រប​សម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង​នូវ​នឹង​កន្លែង​៕ខុង​មុីង​

 

 

Leave a Reply

Your email address will not be published. Required fields are marked *