ស្រវឹងស្រា ចុះមុជទឹកទន្លេ លង់ស្លាប់

ខេត្ត‌កណ្ដាល‌៖បុរសម្នាក់បានទៅចូលរួមបុណ្យសពអ្នកភូមិឈ្មោះ ម៉ិល‌ ឆេង‌ នៅភូមិឃ‌ុំជាមួយ‌គ្ន‌ា នាថ្ងៃទី២៩ខែ១១ឆ្នាំ២០១៦វេលាម៉ោង១១ព្រឹក បានផឹកស្រាជាមួយមនុស្សជាច្រើននាក‌់។រហូត‌ដល‌់វេលាម៉ោង៥ពេល‌ផឹកស្រាស្រវឹងខ្លាំងជនរងគ្រោះបានដើរបានដើរទៅមុជទឹក‌ទន្ល‌េមេគង្តត្រង់កំពង‌់តាម៉ូវក្រោយផ្ទះ ‌ជនរងគ្រោះតែម្នាក់ឯង។

បន្ទាប់មកជនរងគ្រោះ បានលង់ទឹកស្លាប់។ រហូត‌ដល‌់ថ្ង‌ៃទី៣០.១១.២០១៦វេលាម៉ោង១៧:០០នាទី ទើបសាកសពអណ្ដែត‌ទឹក‌ទ‌ៅទ‌ើនៅព្រែកតានុត ក្នុង‌ភូម‌ិពុក‌ឫស្ស‌ីក្រោមឃ‌ុំពុក‌ឫស្សី ‌ស្រុកមុខកំពូល ចម្ងាយ‌ពីកន្លែងកើតហេតុប្រវែងជាង៨០ម៉ែត្រ។

ក្រោយ‌មក‌សមត្ថ‌កិច្ច‌ជំនាញបានសហការជាមួយក្រុមប្រឹក្សាឃុំ គ្រ‌ូពេទ្យ‌ឃ‌ុំ លោក‌មេភូម‌ិ បានពិនិត្យដោយ‌ហ្មត‌់ចត់ឃើញថា សាកសពពិត‌ជាស្លាប់ដោយ‌សារលង់ទឹកប្រាកដមែននិងបានប្រគល់ជូនក្រុមគ្រួសារធ្វ‌ើបុណ្យ‌តាម‌ប្រពៃណ‌ីនៅភូមិកំណើត  ៕ ប្រពល

%e1%9e%9b%e1%9e%84%e1%9f%8b%e1%9e%91%e1%9e%b9%e1%9e%80 %e1%9e%9b%e1%9e%84%e1%9f%8b%e1%9e%91%e1%9e%b9%e1%9e%80

Leave a Reply

Your email address will not be published. Required fields are marked *