ខឹងប្រពន្ធស្តីអោយរឿងអាប់លុយអោយគេ ដាច់ចិត្តចងកសំលាប់ខ្លួន

 

 

 

ភ្នំពេញ​៖ បុរសម្នាក់លក់កាតទូរស័ព្ទអោយគេចំនួន២ដុល្លារ៍ ខណៈ​ដែល​មាន​អ្នក​មកទិញក្រដាស់៥០ដុល្លារ៍លក់អោយគេ​ ត្រូវ​ប្រពន្ធបានស្តីបន្ទោសប្តីថាយប់ជ្រៅហើយ!​លុយដុល្លារ៍ច្រើនខំលក់ធ្វើអីក្រែងលុយ​ក្លែងក្លាយឥឡូវពិបាកណាស់!​បន្ទាប់​ពី​ស្តីតែប៉ុណ្ណឹង​ដាច់ចិត្តចង ក សម្លាប់​ខ្លួន។ ហេតុការណ៍​នេះ​បង្កអោយមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ១០នឹង ៣០នាទីយប់ ថ្ងៃទី ៨ខែធ្នូរឆ្នាំ ២០១៧ ចំណុច របងដីឡូ រំលងផ្លូវ ទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។​

សពឈ្មោះ អ៊ុំ អាន ភេទប្រុស អាយុ៣០ឆ្នាំមុខរបរ បើករថយន្ត រស់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។​ចំណែក​ឯ​ប្រពន្ធឈ្មោះ វ៉ង សុខនី ២៨ឆ្នាំមុខរបរ លក់អីវ៉ាន់នៅផ្ទះ ភូមិខាងលើទើបរៀប​ការបានប្រហែល៣ឆ្នាំ ។​

តាមប្រភពព័ត៌មានពី នាង វ៉ង សុខនី ត្រូវជាប្រពន្ធ នៃសព បាននិយាយរៀប​រាប់ប្រាប់ទាំង​ទឹក​ភ្នែក​ថា នៅមុនពេលqកើតហេតុ មានបុរសម្នាក់​មកទិញកាតទូរស័ព្ទ ចំនួន២ដុល្លារ៍ ហើយលុយដែលយកមកទិញក្រដាស់៥០​$។ហើយប្តីគាត់បានអាប់លុយដុល្លារ៍អោយរួចហើយ ​ខណៈ​នោះ​ខ្លួន​លឺពីក្នុងផ្ទះ​រឿង​(អាប់លុយ​ចំនួន​50$)​ ស្រប​ពេល​ដែល​អ្នក​ទិញចេញទៅបាត់។​ហើយ​ខ្លួន​(ប្រពន្ធ​ស្តី)​បន្ទោសប្តីបន្តិចបន្ទួច​ថាយប់ជ្រៅហើយ លុយដុល្លារ៍ច្រើនណាស់៥០ដុល្លារ៍ ស្មើ នឹងលុយខ្មែរ២០ម៉ឺន ខំលក់ធ្វើអីលុយចំណេញតិចៗ​ហ្នឹង​។​បន្ទាប់មក​ប្តីបានចូលក្នុងបន្ទប់​ ហើយកន្លះម៉ោងក្រោយមកស្រាប់តែឃើញប្តីគាត់ចេញមកក្រៅវិញ រួច​ខ្លួន​ចូលទៅបន្ទប់ដែលប្តីទើបនឹងចេញ ឃើញ​គ្រឿងអា​ល័ង្ការដែលប្តីដោះទុក!​ហើយខ្លួន​ឆ្ងល់​ក៏​ដើរ​ចេញមកមើល​!ឃើញប្តីផ្លោះរបងចេញមកខាងក្រៅ​ដើរឆ្លងផ្លូវទៅ មើល​។ដោយ​មានការសង្ស័យ នៅពេលនោះរបងផ្ទះជាប់សោរ ខណៈ​នោះ​ខ្លួន​រត់ទៅយកសោរ​មក​ទៅ​មើល​​កន្លែង​ប្ដី​លោត​ឃើញ​មានចំរឹងដែកនៅលើក្បាល។​បន្ទាប់មកទៀត​ខ្លួន​យកទូរស័ព្ទច្របាច់ពិលមើល!​ឃើញប្តីគាត់ចងក​នៅដីឡូម្ខាងខាងក្រោយ។ហើយគាត់ខំព្រឹងលើកប្តី​ទំលាក់មកក្រោម ដោយយកទៅពេទ្យ​ ពេល​នោះ​បងគាត់បានប្រាប់ថា ប្តីប្អូនបានស្លាប់បាត់ទៅហើយ ។​

ក្រោយពេលកើតហេតុ ក្រុមគ្រួសានៃសព បានប្តឹងសមត្ថកិច្ច​អោយ​មកកន្លែងកើតហេតុដើម្បីធ្វើ​កោសល្យវិច្ច័យ​សាក​សព។
តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ជំនាញ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ សាក​សព​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ចង់​ក​សម្លាប់​ខ្លួន​ប្រាកដ​មែន​។
បច្ចុប្បន្ន​នេះ​សាកសពជន​រង​គ្រោះ​ត្រូវបាន​កម្លាំង​នគរ​បាល​ប្រគល់​​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *