

ភ្នំពេញ៖សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងរថយន្ត ខណៈដែលមិត្តភ័ក្តជនរងគ្រោះមកហៅអោយវិលត្រឡប់ទៅគេហដ្ឋានវិញ។ហេតុការណ៍ប្រទះឃើញនេះបានកើតឡើងកាលពីវេលាម៉ោង០៣៖៣០នាទីទាបភ្លឺថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៧ស្ថិតនៅមជ្ឈមណ្ឌលកំសាន្តរ៉ក (Rock )ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំកាមន។
សាកសពជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនូវឡើយទេ គ្រាន់តែដឹងថាភេទប្រុសអាយុប្រហែលជាង៣០ឆ្នាំដេកស្លាប់នៅក្នុងរថយន្ត ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN 2186។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះនៅក្នុងរថយន្តរងចាំកម្លាំងនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញចុះមកធ្វើកោសល្យវិច្ច័យ ។
ព័ត៌មានពីលំអិតសូមរងចាំតាមដានបន្តទៀតនៅពេលក្រោយ៕សារ៉េត