រថយន្តNIssanបើកលឿនជ្រុលបុករបាំថ្នាំចែកទ្រូងផ្លូវបណ្តាលអោយក្រឡាប់

 

 

 

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន​ក្នុង​ស្ថានភាពផ្លូវងងឹតក៏ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបនណ្តាលអោយក្រឡាប់ផ្ងាជើងច្រង៉ាង​ ចំណែកម្ចាស់រថយន្តរងរបួសបែកមុខមាត់។​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៨ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចជិតស្តុបទំបន់កប់ស្រូវ ផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានឲ្យដឹងថា​នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បើករថយន្តម៉ាកNissan ពណ៌​ស​ ពាក់ស្លាកលេខចង្កូតស្តាំ PP 1007 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន​ខណៈ​មក​ដល់​កន្លែង​កើត​ហេតុ​ងងឹត រួមទាំងទ្រូងផ្លូវក្រសួង​សាធារណៈ​ទើបនឹង​ដាក់ផងក៏ជ្រុល​ចង្កូត​ទៅ​បុកពេញទំហឹងបណ្តាលអោយក្រឡាប់រថយន្តផ្ងាជើង​ រីឯ​ម្ចាស់រងរបួសបែកមុខបែកមាត់ដោយឡែកទ្រូងផ្លូវរងការខូចខាតអស់មួយកង់។

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​ទៅ​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​មក​យក​រថយន្ត​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *