






ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសន្ដិសុខនៅមជ្ឃមណ្ឌលរ៉ុក ប្រទះឃើញដេកស្លាប់ ខណៈដែលឮសូរភ្លើងស្ដុបលោតភ្លែតជាយូរមិនឃើញបិទ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ ទៀបភ្លឺ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅមុខមជខមជ្ឃមណ្ឌលកំសាន្ត (Rock )សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ហេង សីហា អយុ៣៣ ឆ្នាំ មុខរបរ លក់ទូសព្ទតាមអនឡាញ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មានស្រុកកំណើតក្នុងរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះនិងមិត្ដភ័ក្រ ចំនួន៦នាក់ ជិះរថយន្ដសំដៅចូលមកមជ្ឃមណ្ឌកម្សាំង រ៉ុក ដើម្បីផឹកស៊ី ស្ដាប់ភ្លេងកំដរការសប្បាយនៅក្នុង(Rock)ទីនោះ
បន្ទាប់មកជនរងគ្រោះដើរចេញពីក្នុងបន្ទប់មកក្រៅ មកដេកនៅក្នុងរថយន្ដមួយស្ទុះក្រោយមកសន្ដិសុខដែលយាមការពារនៅក្នុងមជ្ឃមណ្ឌលខាងលើឃើញភ្លើងស្ដុបស៊ីញ៉ូភ្លិបភ្លែបមិនព្រមបិទ បានដើរទៅមើលក៏ឃើញជនរងគ្រោះដេកក្នុងរថយន្ដ រួចសន្ដិសុខខាងលើបានទៅហៅ មិត្ដភ័ក្រ របស់ជនរងគ្រោះអោយមកជួយបិទភ្លើងស៊ីញ៉ូ ខណៈដែលមិត្ដភ័ក្រ(ជនរងគ្រោះ)ដើរមកមើលរថយន្ដស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះស្លាប់បាត់បង់ជីវិតបង្កការភ្ញាក់ផ្អើលដល់សន្ដិសុខនិងប្រជាពលរដ្ឋជាច្រើនចោមរោមមើល ។
តាមប្រភពព័តមានពីសមត្ថកិច្ចជំនាញសុំមិនបញ្ចេញឈ្មោះ ករណីខាងលើនេះជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង ខណៈដែលជនរងគ្រោះប្រើប្រាស់សារធាតុញៀនច្រើនពេក ។
ក្រោយពេលកើតហេតុគេបានឃើញកម្លាំងនគរបាលមូលដ្ឋានសហការជាមួយនគរបាលនើស្នងការដ្ឋានរាជធានីភ្នំពេញចុះមកធ្វើកោសល្យវិច្ឆ័យទៅលើសាកសព ។
បច្ចប្បន្នសកសពជនរងគ្រោះបានយកមកតម្កល់នៅក្នុងវត្ដនិរោធរង្សីដើម្បូីធ្វើកោសល្យវិច្ច័យ និងប្រគល់សាកសពទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សារ៉េត