រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាកស្លាប់ភ្លាមនៅកន្លែងកើតហេតុ

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណះជិះម៉ូតូតាមដងផ្លូវហើយត្រូវបានរថយន្តបើកបុកពេញទំហឹងកាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី ០៩ខែធ្នូ២០១៧ នៅ ចំនុចមុខកន្លែងលក់តុកត្តាយីហោ រតនះ សំណាង ផ្ទះលេខ ១០២០ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ ឬស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញ ។

ជនរងគ្រោះឈ្មោះ អឿន កុយ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅបច្ចុប្បន្ន ផ្ទះ ជួល ផ្លូវ បេតុង ក្រុមទី ១៥ ភូមិ បឹង សាឡាង សង្កាត់ ឬស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។ ជិះ ម៉ូតូ ម៉ាក HONDA C125 ពណ៌ ខ្មៅ ស៊េរី ឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1DO. 5106 រីឯ​រថយន្តបង្ករមិនស្គាល់ម៉ាកបើកគេចខ្លួនបាត់។

បច្ចុប្បន្ន​នេះ​សាក​សពជនរងគ្រោះ​ត្រូវបាន​កម្លាំង​នគរ​បាល​ជំនាញ​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *