បើករថយន្តបួងចង្កូតខ្លាំងពេកជ្រុលទៅបុកផ្ទះលក់គ្រឿងអលង្ការខ្ទេចយ៉ាងដំណុំ

 

 

 

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយនារី២នាក់បើករថយន្តកូរ៉ូឡាពណ៌ទឹកប្រាក់មួយគ្រឿងបត់ចេញពីផ្លូវ៤៤០មក១៥៥ក្នុងល្បឿនលឿនពេកជ្រុលចង្កូតបួងមិនទាន់ក៏បានបុកចូលក្នុងផ្ទះលក់គ្រឿងអលង្ការណារីរតន៏ខ្ទេចយ៉ាងដំណុំ។ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ១២និង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ១៥៥ មុខផ្ទះលេខ ១២២ សង្កាត់ទួលទំពូងទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនារី២នាក់ទៀតបើករថយន្តម៉ាកកូរ៉ូឡាពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2Q-0630 បើកចេញពីផ្លូវ៤៤០បត់មកផ្លូវ១៥៥ទិសដៅពីកើតមកលិចបួងចង្កូតខ្លាំងពេកហើយបើកក្នុងល្បឿនលឿនក៏បុកចំផ្ទះណារីរតន៏លក់គ្រឿងអលង្ការខ្ទេចផ្នែកខាងមុខផ្ទះបាក់ជញ្ជាំងនិងទ្វាផ្ទះចំណែករថយន្តខ្ទេចផ្នែកខាងមុខស្ទើតែទាំងស្រុងតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុឲ្យធ្វើការដោះស្រាយគ្នាភាគីខាងរថយន្តព្រមចេញថ្លៃធ្វើឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងកន្លែងកើតហេតុ ៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *