ខេត្តកំពង់ចាម៖ នារីរូបស្រស់សោភាម្នាក់ ខណៈ ជិតដល់ថ្ងៃចូលរោងការស្រាប់តែបាត់ខ្លួនពីផ្ទះមិនដឹងទៅណា ធ្វើឲ្យឪពុកម្តាយ និងក្រុមគ្រួសារកាន់រូបថតដើរបង្ហាញសមត្ថកិច្ច និង អ្នកផងទាំងពួងក្រែងឃើញហៅមករៀបការថ្ងៃទី២១ខែ ធ្នូ ឆ្នាំ ២០១៦នេះព្រោះត្រូវចូលរោងការទៅហើយ។
ហេតុការណ៍ធ្វើឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣០វិច្ឆិកា២០១៦ ហើយកូនក្រមុំដែលបាត់ខ្លួននេះមានឈ្មោះ សាន ចន្ដា អាយុ១៨ឆ្នាំ រស់នៅ ភូមិរោងចក្រ ឃុំរោងចក្រ ស្រុកចំការលើ ខេត្តកំពង់ចាម។
នាងមានភិនភាគ ពាក់អាវដៃវែង ស្លៀកខោត្រឹមជង្គង់ និងចង់ដឹងច្បាស់មើលតាមរូបថតនេះហើយ
បើបងប្អូនណាបានឃើញ សូមមេត្តា ទំនាក់ទំនងមកកាន់ក្រុមគ្រួសារតាមលេខទូរស័ព្ទ 0977895647 ដោយក្ដីអនុគ្រោះផងចុះ៕ ក្រពុំ
