




ភ្នំពេញ៖ សម្បុកគ្រឿងញៀនមួយកន្លែងក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ដែលកំពុងធ្វើការជួញដូរចែកចាយយ៉ាងកក្រើក ដូចជានៅអតីតប្លុកមុខមន្ទីរពេទ្យព្រះកុសុមៈ ភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នោះ!ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការបង្ក្រាបបំបែកសម្បុក និងចាប់ខ្លួនបានច្រើននាក់ ព្រមទាំងដកហូតបានគ្រឿងញៀនជាច្រើនទៀតផងដែរ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលបានឲ្យដឹងថា ការចាប់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិខាងលើនោះ។ចំណែកជនសង្ស័យទាំ៥នាក់នោះមិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ ហើយកម្លាំបានធ្វើការដកហូតបានគ្រឿងញៀនចំនួន៤កញ្ចប់ មិនតែប៉ុណ្ណោះពួកនេះបានធ្វើសកម្មភាពលក់ផងនិងជួញដូរផងដែរ។
ប្រភពដដែលបានបន្តថា ពួកគេបានធ្វើសកម្មភាពនៅក្នុងដីឡូត៌មួយកន្លែង នៅក្នុងភូមិខាងលើ ដោយឡែកនៅមុនពេលចាប់ខ្លួនកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ។ក្រោយមកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាបានឃើញពួកគេកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនទាំងថ្ងៃ។ភ្លាមៗនោះកម្លាំងនគរបាលក៏បានចុះទៅធ្វើការបង្ក្រាបនិងចាប់ខ្លួនបានទាំង៥នាក់តែម្ដង បន្ទាប់មកបាននាំទៅសាកសួរនៅផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕៩៨