មានទំនាស់បន្តិច​បន្តួច​យក​កាំបិត​បុ័ង​ដេញ​កាប់​ ថ្ងៃ​ក្រោយ​ប្រទះ​ឃើញ​ចាប់​ប្រគល់​អោយ​កម្លាំង​នគរ​បាល​

 

 

ភ្នំពេញ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលយកកាំបិតប៉័ងតោដេញកាប់គេតែសំណាងល្អមិនមានរបួស​។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បានប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ ជឿន អាយុ៣៥ ឆ្នាំមុខរបរ កម្មករលីស៊ីម៉ងតិ៍ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ចំណែកជនរងគ្រោះមានឈ្មោះ សោម សាវឿន ហៅម៉ាប់ អាយុ ២៩ ឆ្នាំមុនរបរ ជាមន្ដ្រីយោធា មានទីលំផ្ទះជួលជាមួយគ្នា ។

តាម​ប្រភព​ដដែល​បាន​បន្ដថា កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះកំពុងអង្គុយហូបបាយជាមួយក្រុមគ្រួសារ ស្រាប់តែលេចមុខជនសង្ស័យមានអាការៈស្រវឹងស្រា​។ហើយកន្លងមកជនរងគ្រោះធ្លាប់មានទំនាស់ជាមួយជនសង្ស័យដែលស្នាក់នៅក្បែងគ្នា បានយកកាំបិតប៉័ងតោដងដែកមួយដើម បានយកមកធ្វើសកម្មភាពកាប់លើជនរងគ្រោះ ខណៈនោះដែលជនរងគ្រោះបានក្រឡេកឃើញទាន់ក៏រត់គេចខ្លួនមកក្រៅផ្ទះដោយសំណាងល្អមិនមានរងរបួស។​ភ្លាមៗនោះជនសង្ស័យបានដើរទៅបន្ទប់បាត់ លុះដល់ព្រឹកឡើងក្រុមគ្រួសារជនរងគ្រោះបានឃើញជនសង្ស័យដើរនៅមុខផ្ទះកើតហេតុក៏ត្រូវធ្វើការឃាត់ខ្លួនប្រគល់អោយ​នគរបាល​ប៉ុស្ដិ៍ស្ទឹងមានជ័យ៣តែម្ដង ។

បច្ចប្បន្នជនសង្ស័យត្រូវបានកម្លាំង​នគរបាល​ធ្វើការឃុំខ្លួន បណ្ដោះអាសន្ន​ដើម្បី​កសាងសំណុំរឿងចាត់ការតាមច្បាប់ ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *