ជិះម៉ូតូរពឹសជើងធាក់គេផ្តួលរួចជិះរត់គេតាមទាន់អស់៣៥០០០០រៀលទាំងព្រឹក

 

 

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសរលាត់ដៃជើងយ៉ាងដំណំក្រោយពីត្រូវប្តីប្រពន្ធមួយគូរធ្វើដំណើរដោយម៉ូតូដូចគ្នាជិះមកពីក្រោយវាក់អើនាក៏ធាក់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យដួលនៅនឹងកន្លែង។ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩នឹង០០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ទីតាំស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្បែរនឹងកងពលតូចលេខ៧០ ស្ថិតនៅក្នុងភូមិ ព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពសាក្សីដែលឃើញហេតុការណ៍ជាក់ស្តែងបានបញ្ជាក់ថានៅមុនពេលកើតហេតុជនបង្កពីរនាក់ប្តីប្រពន្ធបានធ្វើរដំណើរដោយម៉ូតូមួយគ្រឿងសេរីឌ្រីមសង់ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1CJ 4915 បើករបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសម្ភ លុះមកចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងទៀត(រងគ្រោះ)ដែលបើករដោយបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ដូចគ្នាពាក់ស្លាកលេខ ភ្នំពេញ 1H 5454 បានបើកឆ្លងផ្លូវបម្រុងមកទិសដៅស្របខណះពេលដែលកំពុងឆ្លងជិតផុតទៅហើយក៏បានវាក់អើជាមួយជនបង្កររួចហើយជនបង្ករក៏បានភ្ញាក់ធាក់ជនរងគ្រោះបណ្តាលឲ្យដួលតែម្តងរងរបួសរលាត់ដៃជើងយ៉ាងដំណំ ភ្លាមៗនោះជនបង្កមិនបានឈប់ឡើយគឺព្យាយាមជិះរត់គេចតែសំណាងបានប្រជាពលរដ្ឋដែលធ្វើរដំណើរតាមដងផ្លូវជួយដេញតាមឃាត់ខ្លួនជនបង្ករបានភ្លាមៗផងដែរ។ ហើយបានរាយការណ៍ទៅកម្លាំង​នគរបាលប្រចាំមូលដ្ឋានដើម្បីឲ្យជួលអន្តរាគម៍ ក្រោយពីភាគីទាំងសងខាងធ្វើរការណ៍សម្របសម្រួលគ្នារួចគឺភាគីបង្កព្រមសងសំណងទៅជនរងគ្រោះចំនួន៣៥០០០០រៀលដើម្បីបញ្ចប់រឿង៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *