យីថ្លើមធំមែន! ហ៊ានចូលកាច់សោកម៉ូតូដល់ក្នុងបន្ទប់ ម្ចាស់​ទាន់ស្រែកផ្អើលរត់ដេញចាប់បានម្នាក់

 

 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់ស្វាគមន៍ ដៃ មួយជើង ហើមភ្នែកលឹប និងបែកមាត់ហើមស្បេះ។ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពី ចូលទៅធ្វើសកម្មភាពលួចកាច់សោករម៉ូតូដល់ក្នុងបន្ទប់។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានម្នាក់ឈ្មោះ អ៊ុក ចាន់ប៊ុនដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំ នៅភូមិ៧ សង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន ។ ចំណែកជនរងគ្រោះ ឈ្មោះ ង៉ែត សារឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះកើតហេតុ ។ រីឯម៉ូតូដែលជនសង្ស័យលួចមិនបានសម្រេចម៉ាក ស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DO-7270 ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូដាក់ទុកដល់ក្នុងបន្ទប់ ចាក់សោក ត្រឹមត្រូវ ហើយរវល់តែហូបបាយ នៅខាងក្រោយ លុះពេលចេញមកវិញ ក៏ឃើញជនសង្ស័យ កំពុង តែអូសម៉ូតូចេញ ក៏ស្រែកឆោឡោ ថាចោរៗផ្អើលប្រជាពលរដ្ឋក្នុងភូមិ ក៏នាំគ្នាដេញចាប់ជនសង្ស័យតែម្តង រត់គេចរហូតទៅដល់ទីស្នាក់ការភូមិ ទើបដេញតាមទាន់ ចាប់បានម្នាក់ ពលរដ្ឋស្វាគមន៍វាយទ្រមខ្លួន ហើយប្រគល់ឲ្យសម្ថិតកិច្ចតែម្តងចំណែក២នាក់ទៀត បើកម៉ូតូគេចខ្លួនបាត់ស្រម៉ោល។

ជនសង្ស័យ ក្រោយពីពលរដ្ឋចាប់ខ្លួនបាន វាយបណ្តាលឲ្យរងរបួសរួច នាំទៅសាកសួរនៅប៉ុស្តិ៍កាកាប២ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញចាត់ការបន្តទៅតាមនីតិវិធី ៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *