បុរសម្នាក់ត្រូវ​រថយន្ត​ដឹក​ដី​កិនស្លាប់​យ៉ាង​អាណោចអាធ័ម

 

 

 

ភ្នំពេញ៖ រថយន្ដប៉ែនដឹកដីបើកក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាបណ្ដាលអោយបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម៌ដោយសាកសពមើលលែងយល់ ។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០ នាទីព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២០A ក្នុងភូមិ គង់ណយ សង្កាត់ គង់ណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ យូ ដារ៉ា ២០ ឆ្នាំមុខរបរ អង្គរក្ស មានទីលំនៅភូមិព្រែកម៉េង ឃុំស្ដុះ ស្រុង សំរោងទង់ ខេត្ដកំពង់ស្ពឺ ។ចំណែកតៃកុងរថយន្ដមានឈ្មោះ សាយ ពិស អាយុ២១ ឆ្នាំ មុខរបរ បើករថយន្ដ ស្នាក់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
យោងតាមប្រភពព័ត៌មានពីកន្លែងបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក NEX ពណ៌ ទឹកប្រាក់ ដែលពាក់ស្លាកលេខ1E-9888 បើកបរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ស្រាប់តែមានរថយន្ដប៉ែនដឹកដីមួយគ្រឿងពណ៌ស ដែលពាក់ស្លាកលេខចង្កូតស្ដាំPP-1612 បើកបរក្នុងទិសដៅក្នុងទិសដៅស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញមួយទំហ្នឹងបណ្ដាលអោយរថយន្ដអូសសពជនរងគ្រោះជាង៥០ម៉ែត្រធ្វើអោយជនរងគ្រោះស្លាប់ភ្លាមៗនៅក្រោមរថយន្ដ ។ ដោយឡែកតៃកុងរថយន្ដប៉ែនដឹកដីបានចុះរថយន្ដគេចខ្លួនតែត្រូវប្រជាការពារខណ្ឌដង្កោតាមចាប់ប្រគល់អោយសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្ដិ៍គង់ណយ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះជួយអន្ដរាគមន៍និងទាក់ទងជំនាញការិយាល័យចរាចរណ៍ស្នងការដ្ឋានរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងនិងអូសម៉ូតូរថយន្ដទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយតាមច្បាប់ ។ ចំណែកសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published. Required fields are marked *