ផ្លូវ​ងងឹត​ខ្លាំង​និសិត្ស​ម្នាក់​ជិះ​ម៉ូតូ​ធ្លាក់​នលូ​បាក់​ក​ស្លាប់​ក្នុង​ទឹក

 

 

 

ភ្នំពេញ៖​និសិត្ស​ម្នាក់​ខំ​ជិះ​ម៉ូតូ​ពី​ស្រុក​កំណើត​ឡើង​មក​ភ្នំពេញ ដើម្បី​ទទួល​សញ្ញា​ប័ត្រ តែ​ជា​អកុសល​បាន​បាក់​ក​ស្លាប់​ក្នុង​ទឹក បន្ទាប់​ពី​ជិះ​ម៉ូតូ​ក្នុង​ស្ថាន​ភាព​ផ្លូវ​ងងឹត​ខ្លាំង​បាន​ធ្លាក់​ស្ពាន​បោក​និង​ជើង​ស្ពាន​ស្លាប់​ភ្លាម​ៗ​តែ​ម្តង។ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា ម៉ោង​៩​យប់​ថ្ងៃ​ទី​១១​រោច ខែមគិសិរ ឆ្នាំរកា នព្វស័ក ព.ស២៥​៦​១ ត្រូវនិងថ្ងៃទី ១១ ធ្នូ ២០១៧ ចំណុច​ស្ពាន​ថ្ម​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពា​ន​ថ្ម ខណ្ឌ​ដង្កោ ។

សពជនរងគ្រោះ​មាន​ឈ្មោះ សុខ ចាន់រស្មី អាយុ​២៧​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​ពៃ ឃុំ​ត្នោត ស្រុក​បាទី ខេត្ត​តាកែវ ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រីម សង់​សេ​១២៥​ពណ៌ ខ្មៅស៊េរី 015 1CT-​90​79 ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​ឲ្យដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​(ស​ព) ជិះ​ម៉ូតូ​ម្នាក់​ឯង​តាម​បណ្តោយ​ផ្លូវ​២១៧ ចំការ​ដូង ពីត្បូង​ទៅជើង​ខណៈ​ជិះ​ជិត​ដល់​កន្លែង​កើត​ហេតុ ដោយ​ទី​តាំង​ខាង​លើ​មិន​មាន​ភ្លើង​បំភ្លឺ​ផ្លូវ ជា​ហេតុ​ជនរង​គ្រោះ​មើល​ផ្លូវ​មិន​ច្បា​ស់ ស្រាប់​ដល់​ចំណុច​ខាង​លើ​បាន​រ៉េ​ចង្កូត​ធ្លាក់​ស្ពាន បណ្តាល​អោយជនរង​គ្រោះ​(សព)​បោក​និង​ជើង​ស្ពាន​ថ្ម បាក់ក​ស្លាប់​ក្នុង​ទឹក ហើយ​ក៏​មាន​ប្រជាពលរដ្ធ​មើល​ជួយ​លើក​ចេញ​ពី​ទឹក​តែ​ជនរងគ្រោះ​(សព)​បាន​ស្លាប់​បាត់​ទៅ​ហើយ​ទើប​រាយ​ការ​ដល់​សមត្ថកិច្ច​មក​ពិនិត្យ​កន្លែងកើតហេតុ។

ក្រោយ​កើត​ហេតុ​នគរបាល​មូល​ដ្ឋាននិង​ជំនាញ​ចរាចរណ៍​ខណ្ឌ​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ឆែកឆេររក​អត្តសញ្ញាណ ដើម្បី​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​មក​ទទួល​សព​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុក​កំណើត ចំណែក​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ខណ្ឌ​ដង្កោ ៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *