រថយន្តម៉ែកសឺដេសបុករថយន្តកាមរីបាឡែន​បន្តបុករះម៉ូតូជាច្រើនគ្រឿងរួមទាំងទ្រូងផ្លូវថែមទៀត

 

 

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ​ខណៈ​ដែល​បុរសម្នាក់បើករថយន្តលឿនជ្រុលបុករថយន្តកាមរីបាឡែនពីក្រោយពេញទំហឹងរ៉ុញទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវហើយរថយន្តបង្ករ៉េចង្កូតបុករះម៉ូតូចំនួន៥គ្រឿងដែលចតនៅមុខកន្លែងលក់បាយឆាបណ្តាលអោយរងការខូចខាតយ៉ាងដំណុំ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១១ខែ ធ្នូឆ្នាំ២០១៧ នៅចំណុចមុខធានាគាANZ royal តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន។

តាម​ប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៍ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2V 9711 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ែកសឺដេស ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AV 3838 បើកបរដោយបុរសម្នាក់និងនារី២នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើមកពីក្រោយក្នុងល្បឿនលឿនជ្រុលបុករថយន្តបាឡែនពេញទំហឹងធ្វើអោយរ៉ុញទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងកាខូចខាតអស់ចំនួន៣កង។បន្ទាប់ពីបុករថយន្តបាឡែនហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បួងចង្កូតមកខាងស្តាំដៃវិញបន្តបុករះម៉ូតូចំនួន៥គ្រឿងដែលចតនៅខាងមុខកន្លែងលក់បាយឆាបណ្តាលអោយរងកាខូចខាតយ៉ាងដំណំ​ ភ្លាមនោះម្ចាស់រថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់បានភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅនគរបាលចរាចរណ៍ជើងគោកចុះមកធ្វើកាវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយតាមច្បាប់៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *