







ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿនពេកខ្វះកាប្រុងប្រយ័ត្នបាន ជ្រុលចង្កូចទៅបុករថយន្តចំហៀងខាងក្រោយខ្ទាត ទៅប៉ះម៉ូតូកង់បីមួយគ្រឿងទៀតរងកាខូចខាតទាំងសងខាងបណ្ដាល រងរបួសស្រាល។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០៖១០នាទីយប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សីមុខមន្ទីពេទ្យកុម៉ាជាតិ ក្នុងសង្កាត់ទឹកល្អក់១ខណ្ឌទួលគោគ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ស៊េរី០១៦ពណ៏ខ្មៅពាក់ ស្លាកលេខភ្នំពេញ1FY-2999ជិះពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើយហេតុខាងលើ ជ្រុលចង្កូចទៅបុករថយន្តស៊េរីទំនើប មួយគ្រឿងម៉ាកឡិចសុីសRX450ពណ៏សពាក់ស្លាកលេខភ្នំពេញ2AL-9566ជិះជាលក្ខណះគ្រួសារប្រុសស្រីក្មេងតូច៣នាក់ជិះស្របទិសដៅគ្នាចំកង់ខាងក្រោយខាងស្តាំបណ្តាលឲ្យបែកនិង ក្រពិតក្បែលស្តុបខាងក្រោយបន្តិចបន្តួចម៉ូតូបង្កបានខ្ទាតទៅប៉ះម៉ូតូកង់បីមួយគ្រឿងទៀតគ្នានស្លាកលេខជិះ ដោយបុរស៥នាក់ស្របទិសដៅគ្នាបើកនៅក្បែបណ្តាលឲ្យបែកកង់ខាងក្រោយទៅមុខលេងរួចឯម្ចាស់ដួលបិកនិងថ្នល់រងរបួសស្រាលចំណែកម៉ូតូបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋាន និងជំនាញបចុះដល់កន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍ព្រមទាំងឲ្យភាគីទាំសងខាងសម្រុះសម្រួលគ្នាជិតមួយម៉ោងទើបត្រូវគ្នា ដោយខាងម្ចាស់ម៉ូតូបង្កចេញសំណងសងទៅខាងម៉ូតូកង់បីចំនួន២០ដុល្លារ៍និងចេញសំណងសងទៅខាងម្ចាស់រថយន្តចំនួន១០០ដុល្លាដើម្បចញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕សារ៉េត