


ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័ឃាត់ជនសង្ស័យ៤នាក់នឹងថ្នាំញៀនចំនួនមួយកញ្ចក់ធំល្មម។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ១រំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែធ្នូឆ្នាំ២០១៧នៅចំណុចម្តុំរោងចក្រ ប៊ឺរី ស្ថិតនៅសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួនបានមាន៤នាក់ក្នុងនោះ៖
ទី១ឈ្មោះ ហួន បញ្ញាបុត្រភេទប្រុសអាយុ ១៩ឆ្នាំ មុខររបរសិស្សសាលាជម្ពូវន្តរស់នៅភូមិសំរោងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យជាម្ចាស់ថ្នាំ។
ទី២- ឈ្មោះចាន់ ភិស្មៃ ភេទប្រុសអាយុ ២៩ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិជំម្ពូវន្ត សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកត្រាំងកក់ ខេត្តតាកែវ ។
ទី៣-សុំ សីហា ភេទប្រុស អាយុ ២៦ឆ្នាំមុខរបរម្មករ រោងចក្រ ស្នាក់នៅភូមិជំម្ពូវន្ត សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ទី៤-លាង ដាភេទប្រុសអាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិជំម្ពូវន្ត មានស្រុកកំណើតស្រុកស្ទោង ខេត្តកំពង់ធំ។
តាមប្រភពពត៌មានពីកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យម្នាក់បានអោយដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលផ្នែកអន្តរាគមន៍សហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅមានគ្នា៧នាក់ម៉ូតូចំនួន៤គ្រឿង បានល្បាតនៅក្នុងភូមិសាស្រ្តប្រទះឃើញ ជនសង្ស័យ២នាក់។ហើយបានឆែកឆេពុំមានថ្នាំឡើយ តែមានការសង្ស័យប្រើប្រាស់ក៏សួរនាំ បន្ទាប់មក ជនសង្ស័យទាំង២នាក់ខាងលើ បានសារភាពថាខ្លួនធ្លាប់ប្រើប្រាស់ហើយបានស្គាល់អ្នកជួញដូរម្នាក់ឈ្មោះហួន បញ្ញា ដែលធ្លាប់យកថ្នាំអោយ!ខណៈនោះក៏ទំនាក់ទំនងតាមទូរស័ព្ទហៅ ជនសង្ស័យមកកន្លែងកើតហេតុដើម្បីឃាត់ភ្លាមៗបានឃាត់២នាក់បន្តទៀត។
ក្រោយពេលកើតហេតុ ជនសង្ស័យទាំង៤នាក់រួមវត្ថុតាងខាងលើ ត្រូវបាននាំយកទៅកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត