
ភ្នំពេញ៖ បុរសជើងខ្លាំងម្នាក់មិនខ្លាចជាប់គុកទៅបង្កហឹង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដទៃត្រូវកម្លាំងនគរបាលខណ្ឌ៧មករាចាប់ឃាត់ខ្លួនយកមកកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ អង្គារ ៩រោច ខែ មិគសិរ ឆ្នាំរកា ព.ស ២៥៦១ត្រូវនិងថ្ងៃទី ១២ ខែ ធ្នូ គ.ស ២០១៧ វេលាម៉ោង១៤.៣០នាទីរសៀល ស្ថិតនៅចំណុចផ្ទះលេខ ១៥៦អឺ០ហ្សេត ផ្លូវ ២១៧ ភូមិ ២ សង្កាត់ អូរឫស្សីទី ៣ ខណ្ឌ ៧ មករា។
ជនសង្ស័យមានឈ្មោះ ហន់ សុវណ្ណ ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ បើកបរថយត្ត ទីលំនៅផ្ទះលេខ ១៦២អឺ៣ហ្សេត ផ្លូវ ២១៧ សង្កាត់ អូរឫស្សីទី ៣ ខណ្ឌ ៧ មករា ។ចំណែកឯជនរងគ្រោះឈ្មោះ ផើង រតនា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅផ្ទះ ផ្ទះកើតហេតុខាងលើ។សម្ភារៈខូចខាត ៖ ទូរកញ្ចក់សំរាប់លក់កាហ្វេចំនួន ០១ ។
បច្ចុប្បន្ននេះជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត