យុវជន២នាក់ជិះម៉ូតូលឿនបុកម៉ូតូ១គ្រឿងទៀតបណ្តាលរងរបួសហើយជិះគេចបាត់

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសសន្លប់ស្តូកស្តឹងត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះកំពុងជិះម៉ូតូឌុបគ្នាចេញពីធ្វើការត្រូវយុវជន២នាក់ទៀតជិះម៉ូតូក្នុងល្បឿនលឿនហើយបុកពីក្រោយបណ្តាលអោយដួលទៅនិងថ្នល់ ហើយម៉ូតូបង្កបានជិះគេចខ្លួនបាត់។ហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៧ នៅចំណុចមុខស្ថានីយ៍តេលា តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

តាម​ប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៍ខ្មៅពាក់ស្លាកលេខកែប1A 2478ធ្វើដំណើរចេញពីកន្លែងធ្វើការជិះប្រមុះជ្រូកស្ទឹងមានជ័យ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀតជិះគ្នា២នាក់ក្នុងល្បឿនលឿនហើយបានមកបុកពីក្រោយបណ្តាលអោយម៉ូតូជនរងគ្រោះដួលបោកនិងថ្នល់រងរបួសសន្លប់ស្តូកស្តឹងម្នាក់ចំណែកម្នាក់ទៀតរងរបួសស្រាលដោយឡែកម៉ូតូបង្កបានបន្តដំណើរគេចខ្លួនបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានមិត្តភ័ក្រយកទៅរក្សាទុក៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *