ខឹង​ប្តីទៅ​ធ្វើ​ការ​តាម​ខេត្ត​ចង់​រត់​ចូល​រថយន្ត​សម្លាប់​ខ្លួន​តែ​សំណាង​ល្អ​អ្នក​នៅ​ក្បែរ​ឃើញ​ទាន់​

 

 

ភ្នំពេញ​៖ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​ជិះ​ម៉ូតូ​ទៅ​កាន់​ចំណត​រថយន្ត​ក្រុង​រិទ្ធ​មុន្នី​ដើម្បី​ស្វែង​រក​ប្តី​ ខណៈ​ដែល​ប្ដី​របស់​នាង​បំរុង​ជិះ​រថយន្ត​ទៅ​ធ្វើ​ការ​តាម​ខេត្ត​ ប៉ុន្តែ​ស្ត្រី​រូប​នោះ​មិន​ឃើញ​(ប្ដី​)ក៏​សម្រេច​ចិត្ត​រត់​ចូល​រថយន្ត​សម្លាប់​ខ្លួន​តែ​សំណាង​ល្អ​អ្នក​នៅ​ក្បែរ​ឃើញ​ទាន់​ចាប់​ឃាត់​។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ អង្គារ៍​៩រោច ខែ មិគសិរ ឆ្នាំរកា ព.ស ២៥៦១ត្រូវនិងថ្ងៃទី ១២ ខែ ធ្នូ គ.ស ២០១៧ វេលា​ម៉ោង​២២៖៤០នាទី​យប់​ ស្ថិត​នៅ​ចំណត​រថយន្ត​ក្រុងរិទ្ធមុន្នី​តាម​បណ្តោយផ្លូវម៉ៅសេទុងក្នុង​សង្កាត់បឹងសាឡាងខណ្ឌ​ទួលគោករាជធានីភ្នំពេញ។

តាមប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានអោយដឹងថា​នៅ​មុន​ពេល​កើត​ហេតុ​គេឃើញស្រ្តីមានផ្ទៃម្នាក់វ័យប្រហែល៣៧ឆ្នាំជិះម៉ូតូម៉ាកHonda dream c125 ពណ៌​ខ្មៅស៊េរី2015ពាក់​ស្លាក​លេខ​កំពង់ចាម1N-0554​ធ្វើដំណើរ​កម​ចំណត​រថយន្ត​ក្រុងរិទ្ធមុន្នីដើម្បីរកប្តីដែលចេញទៅធ្វើការតាមខេត្តតែរកមិនឃើញក៏អង្គុយ​មើល​ឆ្វេង​មើល​ស្ដាំ​។​មួយសន្ទុះ​ក្រោយ​មក​ស្រាប់ដើរចេញមកថ្នល់បំរុងរត់ចូល​រថយន្ត​បង្កអោយមានការភ្ញាក់ផ្អើល​ដល់​ប្រជាពល​រដ្ឋ​ចោម​រោម​មើល​ ខ្លះ​ចាប់​ឃាត់​ ខ្លះ​ទៀត​ឃាត់​រថយន្ត​ដើម្បី​កុំ​អោយ​ស្ត្រី​រូប​នោះ​សម្លាប់​ខ្លួន​។​ភ្លាមៗ​នោះ​ប្រ​ជា​ពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​រាយការណ៍ប្រាប់សមត្ថកិច្ចក្នុងមូលដ្ឋាន​ចុះមកជួយអន្តរាគមន៍។​ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ក៏ឃាត់ខ្លួនសួរ​នាំ​និង​ទំនាក់ទំនង​រកសាច់ញ្ញាតិតែស្រ្តីនោះមិនព្រម​ឆ្លើយ​!​គិតតែពីចង់​សម្លាប់​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​ប្អូនស្រីរបស់នារីប៉ងសម្លាប់​ខ្លួនមកដល់កន្លែងកើតហេតុជួយ​សម្រប​សម្រួល​ព្រម​ទាំង​មានការជួយណែនាំពីសមត្ថកិច្ច​អស់រយៈពេល​ប្រហែលជិតមួយម៉ោងទើបស្រ្តីនោះស្តាប់ហើយនៅស្ងៀមស្ងាត់ជាមួយប្អូនស្រី។

បច្ចុប្បន្ន​នេះ​ស្ត្រី​ខាង​លើ​បាន​ជិះ​ម៉ូតូ​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​ជាមួយ​ប្អូន​ស្រី​វិញ​៕ខុង​មុីង​

 

 

Leave a Reply

Your email address will not be published. Required fields are marked *