បញ្ជូនខ្លួនតៃកុងរថយន្ដដែលបើកបុកបុរសម្នាក់ស្លាប់ ទៅតុលា ការ

 

 

 

ភ្នំពេញ៖​កម្លាំង​នគរ​បាល​ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជូនខ្លូនតៃកុងរថយន្ដម្នាក់ទៅកាន់តុលាការពាក់ព័ន្ធករណីបើករថយន្ដបុកបុរសស្លាប់នៅសង្កាត់ គង់ណយ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បានប្រាប់អោយដឹងថា បុរសជាតៃកុងរថយន្ដមានឈ្មោះ សាយ ពិស អាយុ២១ ឆ្នាំ មុខរបរ បើករថយន្ដ ស្នាក់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ចំណែកជនរងគ្រោះមានឈ្មោះ យូ ដារ៉ា ២០ ឆ្នាំមុខរបរ អង្គរក្ស មានទីលំនៅភូមិព្រែកម៉េង ឃុំស្ដុះ ស្រុង សំរោងទង់ ខេត្ដកំពង់ស្ពឺ ។

គួររំលឹកថា កាលពីវេលាម៉ោង៩ និង៣០ នាទីព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២០A ភូមិគង់ណយ សង្កាត់គង់ណយ ខណ្ឌដង្កោ មានករណីគ្រោះថ្នាក់មួយរវាងរថយន្ដប៉ែនដឹកដីដែលពាក់ស្លាកលេខចង្កូតស្ដាំPP-1612 បុកជាមួយម៉ូតូម៉ាក NEX ពណ៌ ទឹកប្រាក់ ដែលពាក់ស្លាកលេខ1E-9888
បណ្ដាលអោយបុរសម្នាក់ស្លាប់នៅកន្លែងភ្លាមៗ ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *