





ភ្នំពេញ: បុរស២នាក់តឹងសសៃកដាក់គ្នាយ៉ាងខ្លាំងក្រោយពេលជួបគ្នាថ្នាក់ចរាចរណ៍រវាង រថយន្តRANGE ROVER បើកបរដោយជនជាតិកូរ៉េបានបុកជាមួយរ៉ឺម៉កម៉ូតូបណ្តាលអោយធ្លាក់កាងផ្នែកខាងមុខ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ ១០រោចខែ មិគសិរ ឆ្នាំរកា ព.ស ២៥៦១ត្រូវនិងថ្ងៃទី ១៣ខែ ធ្នូ គ.ស ២០១៧វេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧តាមបណ្តោយផ្លូវ២១៧សង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តនិងរម៉កម៉ូតូគឺធ្វើដំណើរស្របទឹកគ្នានោះទេ(ពីកើតទៅលិច)ស្រាប់តែរថយន្តRANGE ROVER បានបុកប៉ះនិងកន្ទុយរម៉កម៉ូតូពីក្រោយបណ្តាលអោយធ្លាក់កាងផ្នែកខាងមុខរថយន្តតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ចុះមកដល់ក៏ធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរម៉កយល់ព្រមសងសំណងនៃការខូចខាតរថយន្ត២មុឺនរៀលតែភាគីខាងរថយន្តមិនយកសំណងនោះទេគ្រាន់អោយភាគីខាងរម៉កម៉ូតូអោយយល់ពីកំហុសរបស់ខ្លួនរួចសុំទោសមួយម៉ាត់ក៏បញ្ចប់រឿងតែម្តង៕បញ្ញា