



ភ្នំពេញ៖ បុរសជាជនអណាថាម្នាក់ដើរតាម បណ្ដោយ ស្រាប់តែដាច់ខ្យល់ស្លាប់នៅតាមផ្លូវផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចោមរោមមើលទាំងព្រឹក។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ត្រូវនិងថ្ងៃទី ១៣ខែ ធ្នូ គ.ស ២០១៧វេលាម៉ោង៨និង ៤៥នាទី ព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៧០ មុខ ក្រុមហ៊ុនលក់ ម៉ូតូស៊ុយសុគី ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលបានប្រាប់អោយដឹងថា សាកសពមិនត្រូវបានស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថាវ័យប្រហែល៣០ឆ្នាំ ពាក់អាវដៃវែងពណ៌ ក្រហម ខោខាវបោយជើងវែង ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញ បុរសជាជនអណាថាម្នាក់បានដើរតាមបណ្ដោយផ្លូវលេខ៧០ពីអង់តែនទួលគោកទៅរង្វង់មូលគួចកាណុង ដល់ចំណុចកើតហេតុខាងលើក៏ ស្រាប់តែ ដាច់ខ្យល់ស្លាប់នៅតាមផ្លូវតែម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទៅដល់បានធ្វើកំណត់ហេតុរួច រថយន្ដសាម៉ុយរបស់មណ្ឌល សុខភាពដូនពេញ មកយកសពទៅរក្សាទុកនៅវត្តទួលសង្កែ រងចាំក្រុមគ្រួសារមកយកទៅធ្វើ បុណ្យតាមប្រពៃណី ៕បញ្ញា