ផ្លូវចូលសាលាសាកលវិទ្យាល័យភូមន្ទកសិកម្មចំការដូងក្លាយជាគំនរសំរាមពលរដ្ឋសំណូមពរអាជ្ញាធរខណ្ឌដង្កោជួយពិនិត្យមើល

 

 

ភ្នំពេញ ៖ ដោយសារបញ្ហាបរិស្ថាន មិនល្អ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ប្រជាពលរដ្ឋ សូមសំណូមពរអាជ្ញាធរខណ្ឌដង្កោ មេត្តាជួយពិនិត្យមើលផង បញ្ហាបរិស្ថាន ត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់បំផុត ពីព្រោះថា ប្រសិនបើ ទីណាមានបរិស្ថានមិនល្អ គឺទីនោះ ធ្វើអោយប្រជាពលរដ្ឋ មានសុខភាពមិនល្អនោះឡើយ ។

ជាក់ស្តែង បើយើងក្រឡេកទៅមើល នៅក្នុងមូលដ្ឋានខណ្ឌដង្កោឯណោះវិញ ក៍មានបញ្ហាមិនល្អខ្លះៗ ដែលនាំអោយជះឥទ្ធិពលអាក្រក់ ទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ក៍ដូចជាប៉ះពាល់មិនល្អទៅដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ

ផ្លូវចូលសាកលវិទ្យាល័យ ភូមិន្ទ កសិកម្ម ចំការដូង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានប្រជាពលរដ្ឋ រាយការណ៍ប្រាប់ថា កំពុងតែមានគំនរសម្រាម កំពុងតាំងបង្អួតអ្នកដំណើរទូទៅ ទាំង ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលកំពុងធ្វើដំណើរទៅកំសាន្តនៅមជ្ឈមណ្ឌល ប្រល័យ ពូជសាសន៍ជើងឯក ។
ប្រជាពលរដ្ឋប្រាប់អោយដឹងថា មូលហេតុ ដែលនាំមានគំនរសម្រាមនេះ គឺដោយសាររយះពេលប្រហែល មួយសប្តាហ៍ហើយ មិនឃើញមាន បុគ្គលិក ក្រុមហ៊ុន ប្រមូលសំរាម សិនទ្រី មកប្រមូលសោះ ទើបសម្រាម កកទៅជាគំនរបែបនេះ ។

ប្រជាពលរដ្ឋប្រាប់បន្តថា ដោយឡែក សម្រាប់នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នេះ នៅសាកលវិទ្យាល័យ ភូមិន្ទ កសិកម្ម ចំការដូង មានគេប្រារព្ធកម្មវិធី ទទួលសញ្ញាប័ត្រ ផងនោះ ដូច្នេះ គំនរសម្រាមទាំងនេះ ដូចគេដាក់តាំងបង្អួត គណៈប្រតិភូ នៅក្នុងពិធីនោះទៅហើយ ។

ជាមួយគ្នានេះប្រជាពលរដ្ឋ សូមសំណូមពរលោក ជរ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ ទទួលផែន បរិស្ថាន សូមមេត្តាចាប់អារម្មណ៍ ចុះពិនិត្យ និង ប្រាប់ទៅខាង ក្រុមហ៊ុន សិនទ្រី ដើម្បីអោយបុគ្គលិក ចុះមកប្រមូលសម្រាមទាំងនេះយកទៅបោះចោលនៅទីលានចាក់សំរាម ជើងឯក ផងចុះ ៕ បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *