




ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលផ្នែកគ្រឿងញៀនខណ្ឌដូនពេញ ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ១០រោចខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ត្រូវនឹងថ្ងៃទី១៣ខែ ធ្នូ គ.ស ២០១៧ វេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ស្ថិតនៅចំណុចម្តុំជិតរោងឆ្នាំងផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យម្នាក់ឈ្មោះចាន់ សីហៈ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួលផ្លូវទំនប់70 ភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី1 ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ(ជួញដូរ)។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលបានអោយដឹងថាក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះដកហូតសំភារៈមានក្រាមពណ៌សថ្លាប្រភេទគ្រឿងញៀនចំនួន០៥កញ្ចប់ទូរស័ព្ទម៉ាកsamsung មួយគ្រឿងប្រាក់ចំនួន៤០០០០៛រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃុំខ្លួនជាបណ្តោះអាសន្នដើម្បីកសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តទៅតាមនីតិវិធី៕សុភ័ក្ត