ភ្លើងឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តនៅខណ្ឌសែនសុខបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍

 

 

ភ្នំពេញ ៖ សម្រាប់ដើមសប្តាហ៍នេះ នៅមូលដ្ឋានខណ្ឌសែនសុខ មានហេតុការណ៍គ្រោះអគ្គីភ័យ កើតឡើង ចំនួន ២លើក ដែលបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច មូលដ្ឋានសហការជាមួយក្រុមរថយន្តពន្លត់អគ្គីភ័យ ចេញជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
ជាក់ស្តែង នាវេលាម៉ោង ១៣ និង៤០នាទី រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះអគ្គីភ័យមួយ កើតឡើង នៅចំណុច ឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្ត ដែលមានទីតាំងនៅផ្លូវលេខ ១៩៨៦ កែងនិងផ្លូវលេខ ១០០៣ ស្ថិតក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅក្នុងហេតុការណ៍នេះ គេឃើញ សមត្ថកិច្ច មូលដ្ឋាន សហការជាមួយក្រុមរថយន្តពន្លត់អគ្គីភ័យ បានចេញជួយអន្តរាគមន៍ជា ច្រើនគ្រឿង ដើម្បីទប់ស្កាត់នូវរាល់ប៉ាតភាពអាក្រក់បែបនេះ ។
សមត្ថកិច្ចប្រាប់អោយដឹងថា នៅក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ៣៤គ្រឿង ប៉ុន្តែបាញ់ទឹកអស់ ចំនួន ២១ធុងប៉ុណ្ណោះ អណ្តាតភ្លើងរលត់ទៅវិញទាំងស្រុង មិនមានមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះឡើយ ។ សម្ភារៈ រួមមា រថយន្ត ទំនើប ៗ ចំនួន ៥ ទៅ ៦គ្រឿង និងគ្រឿងបន្លាស់រថយន្តមួយចំនួនធំទៀត ខូតខាតទាំងស្រុង បើសរុបទឹកប្រាក់ប្រហែល រាប់លានដុល្លារសហរដ្ឋអាមេរិក ។ មូលហេតុដោយសារជាងផ្សារដែក ហើយធ្លាក់ផ្កាភ្លើងទៅលើកំទិចជ័រនៅក្នុងឃ្លាំងនោះ ទើបបង្កជាអណ្តាតភ្លើងឆាបឆេះបែបនេះ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១៤ និង៣០នាទី រសៀលថ្ងៃទី​១១ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ នៅចំណុចខាងក្រោយ ផ្សារ ទឹកថ្លា ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៍កើតមានករណីគ្រោះអគ្គីភ័យ ឆាបឆេះលំនៅឋានប្រជាពលរដ្ឋផងដែរ ។

​ លោក​វរៈសេនីយ៍ទោ​ ហួរ​ ម៉េងវ៉ាង​ អធិការខណ្ឌសែនសុខ ប្រាប់អោយដឹថា​ ក្រោយពីទទួល​បានសេចក្តីការណ៍ពីពលរដ្ឋអំពីគ្រោះអគ្គីភ័យភ្លាមៗ លោកបានដឹកនាំកម្លាំងរបស់លោក​សហការជាមួយកងកម្លាំងបង្កា និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ​ និងកម្លាំងប្រជាការពារខណ្ឌ​ សង្កាត់​ ចុះអន្តរាគមន៍​ ដល់កន្លែងកើតហេតុ​ភ្លាមៗផងដែរ។ ប៉ុន្តែដោយសារស្ថានភាពផ្លូវចូលមានការ​តូបចង្អៀតធ្វើអោយពិបាកដល់ការអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ​ ។ តែទោះបីជាយ៉ាងណាកងកម្លាំងបានប្រឹងប្រែងអូសទាញទុយោទឹក​ ចូលកន្លែងកើតហេតុ ដើម្បីបាញ់ទឹកពន្លត់អណ្តាតភ្លើង ដែលកំពុងលេបត្របាក់ទៅលើលំនៅដ្ឋានប្រជាពលរដ្ឋ​ ។
​ ដោយឡែក នៅក្នុងប្រតិបត្តិអន្តរាគមន៍ពន្លត់អគ្គិភ័យនេះអោយរលត់សូន្យសុងទៅវិញនោះ គឺប្រើប្រាស់រយះពេលជាង ១ម៉ោង​ ដោយប្រើឡានទឹក ចំនួន​ ៣២គ្រឿង​ ក្នុងនោះ ឡានទឹក របស់រាជធានី ចំនួន​ ២១​ គ្រឿង​ ឡានទឹក ង​ ៧០​ ចំនួន ៣គ្រឿង​ ឡានទឹករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ចំនួន​ ៣​ គ្រឿង​ ឡានទឹករបស់ ក្រុមហ៊ុន ស្រាបៀកម្ពុជា​ ចំនួន ១គ្រឿង​ និង ឡានទឹក របស់ ក្រុមហ៊ុន​ OCIC ជ្រោយចង្វា​ ចំនួន ៤គ្រឿង​ ប៉ុន្តែប្រើប្រាស់ទឹកអស់តែ​ ចំនួន ២៥​ រថយន្តប៉ុណ្តោះ​ ។

ជាមួយគ្នានោះដែរលោក​វរៈសេនីយ៍ទោ​ ហួរ​ ម៉េងវ៉ាង​ ក៍បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នជុំវិញការប្រើប្រាស់ខ្សែភ្លើងចាស់​ ប្រើកំប៉ុងហ្គាស​ចាស់​ និងអុជធុប ទៀន​ជាដើម ត្រូវមានប្រុងប្រយ័ត្នខ្ពស់បំផុត ចៀងវាងកើតមានករណីគ្រោះអគ្គីភ័យ ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *