តខ្សែ​ភ្លើងឆក់ត្រី បែជាឆក់ខ្លួនឯងស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង

 

 

 

ភ្នំពេញ៖បុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែង​ ខណៈ​ដែលកំពុងរាខ្សែភ្លើងដើម្បីឆក់ត្រីយកមកធ្វើម្ហូប។ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២៖៣០នាទីរសៀល​ថ្ងៃ​ពុធ​១០រោច​ខែ​មិគសិរ​ឆ្នាំ​រកា​ ព.ស​២៥៦១ត្រូវ​នឹង​ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងដីឡូតិ៍មួយកន្លែង ក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

តាមប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា​ នៅមុនពេលកើត​គេ​ឃើញ​ជនរងគ្រោះ​ឈ្មោះ​ ប្រុញ ធារឹន អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅស្រុក បរសេដ្ឋ ខេត្តកំពុងស្ពឺ មុខរបរជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើបានយកខ្សែភ្លើងមួយខ្សែយកទៅរាយនិងដោតភ្លើងដើម្បីឆក់ត្រីតែ​ ខណៈ​ដែលកំពុងឆក់នោះក៏ឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យឆក់​ខ្លួន​ឯង​សន្លប់ស្តូកស្តឹងនៅនឹងកន្លែងតែម្តង។
បន្ទាប់​ពី​ឆក់ភ្លាមអ្នកឃើញហេតុការភ្លាមក៏បាននាំគ្នាសែងយកមកលើគោកនឹងកប់ដីផងដែរ​ ប៉ុន្តែ​ជា​អកុសល្យជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

ក្រោយពេលកើតហេតុបងប្អូនសាច់ញាត្តិក៏បានរាយការណ៍ទៅ​កម្លាំង​នគរបាល​ប្រចាំមូលដ្ឋានដើម្បីធ្វើ​កោសល្យវិច្ច័យ​យកសពទៅបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *