កំលាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងឃាត់ជនសង្ស័យ២នាក់មកសាកសួរ

 

 

 

 

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងឃាត់ខ្លួន ដែលជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀននឹងមុខសញ្ញាដើរលួចនៅក្នងភូមិ។បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៩យប់ថ្ងៃ​ពុធ​ ១០រោច​ខែ​មិគសិរ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី១៣ខែធ្នូ​ ឆ្នាំ២០១៧នៅចំណុចដីព្រៃ ភូមិ សាមគ្គី៤សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែល​កម្លាំង​នគរ​បាល​ឃាត់ខ្លួន​បាន​នោះ​៖ទី១-ឈ្មោះជំ សុផារ៉ា ២៦ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅ  ផ្ទះបងភូមិសាមគ្គី៤សង្កាត់ត្រពាំងក្រសាំង  ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
ទី២-ឈ្មោះ វិន រតនា អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិត្តភក្តិ ភូមិសាមគ្គី៤សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានពីកំលាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងបានអោយដឹងថា នៅមុនពេលកើតហេតុ  ដោយបញ្ជារផ្ទាល់ពីលោក​វរសេនីយ៍​ឯក​ យឹម​ សារ៉ាន់ អធិការ​នគរ​បាល​ខណ្ឌពោធិ៍សែនជ័យបានបញ្ជាអោយកំលាំងនគរបាលប៉ុស្តិ៍តាមចាប់ជនសង្ស័យ មួយចំនួន ដែលប្រជាពលរដ្ឋបានរាយការណ៍ដល់រូបគាត់។ដោយមានជនសង្ស័យ មួយចំនួន ប្រើប្រាស់ថ្នាំញៀន ហើយតែងដើរអុកឡុក លួចគាស់យក ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជាញឹកញាប់ នៅក្នុងមូលដ្ឋាន។ ភ្លាមៗនោះកំលាំងនគរបាលប៉ុស្តិ៍ចេញល្បាតមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង​ដើម្បី​ការ​ពារ​សុវត្តិភាព​នៅក្នុងមូលដ្ឋាន​ស្រាប់​តែ​ប្រទះឃើញ ជនសង្ស័យ២នាក់ខាងលើដែលជាមុខសញ្ញាប្រើថ្នាំញៀននឹងជាមុខសញ្ញាលួចគាស់បន្ទប់ប្រជាពលរដ្ឋ​ក៏​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់​ខ្លួន​ដើម្បីយកទៅសាកសួរ។ បន្ទាប់ពីការសាកសួរជនសង្ស័យ២នាក់ខាងលើ បានសារភាពថាខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀន ជាញឹកញាប់ហើយតែងដើរលួចនៅក្នុង​ភូមិ ដើម្បីយកទិញថ្នាំ។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត៕៨៩

 

 

Leave a Reply

Your email address will not be published. Required fields are marked *