បើករថយន្ត​ឆ្លងផ្លូវត្រូវម៉ូតូបុកពីចំហៀងកិនជាប់ទៅ​មុខ​លែង​រួច​

 

 

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងមិនសណ្តោងកន្ទុយបានបត់ឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូបុកចំពីចំហៀងពេញទំហឹងបណ្តាលអោយរថយន្តកិនម៉ូតូជប់ក្រោមកង់រងកាខូចខាត។​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ​ពុធ​ ១០រោច​ខែ​មិគសិរ​ឆ្នាំ​រកា​ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃ​ទី១៣ ខែធ្នូឆ្នាំ២០១៧ ស្ថិត​នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនះតេលា តាមបណ្តោយផ្លូវវេងស្រេងកែងផ្លូវឌួងងៀប ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

តាមប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហុីយាន់ដាយ ប្រភេទកុងតឺន័រ ពណ៌​ស មិនមានស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត​ ខណៈ​មកដល់ចំណុចកើតហេតុក៏បួងចង្កូតបត់ឆ្វេងបំណងទៅផ្លូវឌួងងៀប ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកshogun ពណ៌​ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1K 5955 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំពីចំហៀងរថយន្តពេញទំហឹងបណ្តាលអោយរថយន្តកិនអូសជាង៥ម៉ែត្រសំណាងម្ចាស់ម៉ូតូរបួសស្រាល ចំណែកម៉ូតូរងកាខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបានចេញថ្លៃខូចខាតទៅលើម្ចាស់ម៉ូតូចំនួន១៥០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *