រថយន្តដឹកទឹកកក​អោយ​ភ្ញៀវ​មាន​អី​!​ពន្លះក្បាលនាគចែកផ្លូវខ្ទេចមួយកំណាត់មុខ

 

 

 

ភ្នំពេញ៖ បុរសម្នាក់បើក​រថយន្ត​ដឹកទឹកកកងោកមួយភាំងបពន្លះក្បាលនាគពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះបណ្តាលខ្ចេចមួយកំណាត់មុខទឹកកករាយប៉ាយពេញផ្លូវម្ចាស់រងរបួស្រាលរត់គេចខ្លួនបាត់ស្រមោល។ហេតុការណ៍កាលនេះកើតឡើងកាលពីវេលាម៉ោង៣៖៤០នាទីទៀបភ្លឺថ្ងៃ​ ១១រោច​ខែ​មិគសិរ​ឆ្នាំ​រកា​ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃ​ទី១៥ខែធ្នូឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ស្តុបអង់តែនទួលគោគ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោគ។

​តាមប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា​ នៅ​មុនពេល​កើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ2Q-9347បើកបរពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានងោកមួយភាំងរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខយ៉ាងដំណំនិងទឹកកករាយប៉ាយពេញផ្លូវចំណែកម្ចាស់រថយន្តបានរងរបួសស្រាលបានលូនចេញពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុខនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕​ខុង​មុីង​

 

 

Leave a Reply

Your email address will not be published. Required fields are marked *