ផឹកស៊ីស្រវឹង ទាញច្រវាក់វាយក្បាលក្លើបែក នគរបាលឃាត់ខ្លួន

ភ្នំពេញៈ បុរសជាអ្នករត់ម៉ូតូឌុបពីរនាក់ ខណៈផឹកស៊ីជាមួយគ្នា ហើយពេល​ស្រវឹងស្រាទាំង២នាក់ ឈានដល់ការវាយតប់គ្នា រហូតដល់បែកក្បាល ដោយអ្នករងរបួសចូលពេទ្យ អ្នកឈ្នះ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចាប់វាយខ្នោះ  កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ ជាអ្នករត់ម៉ូតូឌុប និងម្នាក់ទៀតជាអ្នរត់ម៉ូតូកង់បី បានផឹកស៊ីជាមួយគ្នា ហើយស្រវឹងស្រាទាំង២នាក់ ស្រាប់តែបុរសដែលជាអ្នករត់ម៉ូតូឌុប បានសុំបុរសដែលជាអ្នករត់ម៉ូតូកង់បី ទៅផ្ទះមុនដោយប្រាប់ថា រូបខ្លួនស្រវឹងហើយទើបឈានដល់ការវាយតប់គ្នា រហូតដល់បុរសដែលជាអ្នករត់ម៉ូតូកង់បី យកច្រវ៉ាក់សោរមកវាយបុរសដែលជាអ្នករត់ម៉ូតូឌុបបែកក្បាលហូរឈាម បណ្ដោលឲ្យរងរបួសចូលពេទ្យ និងអ្នកទៀតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ តែម្តង។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យរួមនិងវត្ថុតាងខាងលើ​ ត្រូវ​សមត្ថកិច្ច​នាំ​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ​ដើម្បី​ចាត់ការ​បន្ត​តាម​នី​តិ​វិធី​ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *