សង្ស័យ​ប្រើ​ប្រាស់​សារធាតុ​ញៀន​ច្រើន​ពេក​យកកូនកាំបិតអារកខ្លួនឯង បណ្ដាលអោយរងរបួសធ្ងន់

 

 

ភ្នំពេញ ៖ យុវជនម្នាក់បានយកកាំបិតអារ.កខ្លួនឯងបំណងសម្លាប់ខ្លួនតែត្រូវក្រុមគ្រួសារជួយសង្គ្រោះទាន់ពេលវេលា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៥និង៥នាទីរសៀលថ្ងែទី១៤ខែធ្នូឆ្នាំ២០១៧ មានទីតាំងខាងជើងផ្សាសឡាជាប់ ផ្ទះជួលក្រុមទី២ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យុវជនរងគ្រោះឈ្មោះម៉ា និកា ហៅចិន ភេទប្រុសអាយុ២០ឆ្នាំ មុខរបរ រៀនធ្វើម៉ាស៉ីនត្រជាក់ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីឪពុកយុវជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគាត់មិនបាននៅផ្ទះនោះទេ ស្រាប់តែឮគេប្រាប់ថា កូនគាត់យកកាំបិតអារ.កខ្លួនឯងបណ្ដាលអោយរងរបួសធ្ងន់ត្រូវរថយន្ដសាម៉ុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​ព្រះ​កុសមៈ​ហៅ​ មន្ទីរ​ពេទ្យ​លោកសង្ឃភ្លាមៗ។

តាមប្រភព​ដដែល​បានបន្ដទៀតថា កូនប្រុសរបស់គាត់ជាមុនស្សប្រើប្រាស់សារធាតុញៀនជាច្រើនឆ្នាំហើយ តែគាត់ធ្លាប់អោយសមត្ថកិច្ចយកទៅដាក់មណ្ឌលកែបែ ឱកាសខ្ញុំ ២ដងរួចមកហើយ តែមកពេលចេញមកពីមណ្ឌលកែបែលើកទី២វិញ កូនរបស់គាត់មានការអាការៈមិនស្រួលដោយ ប៉ុនប៉ុងសម្លាប់ខ្លួន៣ដងហើយ តឺមិនបានសម្រេចត្រូវឪពុកជួយទាន់ទើបមកដល់ថ្ងៃកើតហេតុក៏បានយកកាំបិតអារ.កខ្លួនឯងបណ្ដាលអោយរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ​ដើម្បី​ធ្វើ​កោសល្យវិច្ច័យ​ ចំណែក​ឯ​ក្រុមគ្រួសារមិនបានប្ដឹងផ្ដល់អ្វីនោះទេ៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *