





ភ្នំពេញ៖ផ្លូវបេតុងមួយខ្សែបានក្លាយជាផ្លូវលិចទឹកខួបប្រាំងវស្សាទោះបីមកដល់ពេកនេះជាដើមរដូវប្រាំងស្ទើរអស់ទឹកភ្លៀងទៅហើយក្ដីតែផ្លូវមួយខ្សែនេះនៅតែរក្សាបាននូវឯកត្តកម្មជាប់ឈ្មោះជាផ្លូវលិចទឹកដដែល ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានពិបាកធ្វើដំណើរឆ្លងកាត់ហើយអាជ្ញាធរមូលដ្ឋានហាក់មើលមិនឃើញនិងមិនទាន់មានវិធានការដំណោះស្រាយយ៉ាងណាដែរ ។
ផ្លូវបេតុងមួយខ្សែនេះនេះតភ្ជាប់ពីផ្លូវវេងស្រេងត្រង់ចំណុចអតីតជញ្ជីងថ្លឹងរថយន្ដក្នុងភូមិព្រៃជីសាក់សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យចូលទៅភូមិថ្មគោលមានប្រវែងប្រហែលជិតពាន់ម៉ែត្រ ។
តាមប្រភពព័ត៌មានពីពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថារដូវវស្សាឆ្នាំនេះផ្លូបេតុងមួយខ្សែនេះបានទទួលរងនូវការលិចទឹកបែកភក់ជាអន្លើរៗដោយសានៅទីនោះគ្មានប្រពន្ធ័ប្រឡាយលូត្រឹមត្រូវ ជាងនេះទៅទៀតនៅចំណុចនោះក៍មានរណ្ដៅជីកយកអាចម៌ដីលក់កាលពីអំឡុងឆ្នាំ២០០០ច្រើនណាស់ដែរពេលទឹកហូរចូលពេញរណ្ដៅនោះហើយមិនដឹងហូរទៅណាទៀតក៍ច្រាលមកលើភូមិដ្ឋានអ្នកស្រុកនិងលិចលង់ស្ទើរពេញ១ឆ្នាំ ជាហេតុនាំឲ្យឲ្យផ្លូវបេតុងនៅចំណុចខ្លះក្លាយជាផ្លូវដីបែកភក់ជ្រាំខ្ទេចខ្វល់ ។
ប្រភពដដែលបានឲ្យដឹងទៀតថា មកដល់ពេលនេះដែលឈានចូលដើមរដូវប្រាំងទៅហើយក្ដីក៍ផ្លូវមួយខ្សែនេះនៅតែរងការលិចទឹកដោយអន្លើរៗដែរមិនទាន់រីងស្ងួតនៅឡើយទេ។ពួកគាត់សំណូមពរចង់មានប្រពន្ធ័លូបង្ហូរទឹកឲ្យបានត្រឹមត្រូវដើម្បីងាយស្រួលកុំឲ្យមានទឹកជន់លិចផ្លូវនិងផ្ទះរបស់ពួកគាត់ខួបប្រាំងវស្សាបែបនេះ ហើយម្យ៉ាងទៀតបើទឹកលិចបែបនេះទោះបីធ្វើផ្លូវអស់ប្រាក់រាប់លានក៍មិនអាចរក្សាផ្លូវឲ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែងបានដែរ ។ពួកគាត់បានត្អូញត្អែថាដល់ពេលផ្លូវពិបាកធ្វើដំណើរចេញចូលបែបបនេះអាជីវកម្មលក់ដូររកទទួលទានប្រចាំថ្ងៃរបស់ពួកគាត់ក៍ជួបការលំបាកដែរពោលគឺគ្មានភ្ញៀវមកទិញឬចូលហាងគាត់ឡើយ៕សារ៉េតសែនជ័យ