ស្រវឹងស្រាបើកម៉ូតូបុកលូដាក់ឃាំងផ្លូវកុំអោយរថយន្តធន់ធំបើករងរបួសធ្ងន់

 

 

 

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូបុកលូដាក់ឃាំងផ្លូវកុំអោយរថយន្តធន់ធំបើកបណ្តាលអោយរងរបួសធ្ងន់។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលវេលាម៉ោង៩យប់ថ្ងៃ​១១រោច​ខែ​មិគសិរ​ឆ្នាំ​រកា​ ព​ស​២៥៦១​ត្រូវ​នឹង​ថ្ងៃ​ទី១៤ខែធ្នូរឆ្នាំ២០១៧ ស្ថិត​នៅ​តាមបណ្តាលផ្លូវ បេតុង ភូមិជម្ពូវ័នសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ជិះម៉ូតូម៉ាក ស្ម័គ្ររីវ៉ូ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1D-9798 បើកក្នុងទិសដៅ ពីលិចទៅកើត រងរបួសធ្ងន់បែកចិញ្ចើមផ្នែកខាងស្តាំនឹងបាក់ជើងខាងស្តាំ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើបើកម៉ូតូយ៉ាងលឿន បើកក្នុងទិសដៅពីលិចទៅកើតក្នុងស្ថានភាពស្រវឹងហើយបានបុកលូដែលគេដាក់លើផ្លូវបេតុងហាមកុំអោយរថយន្តធន់ធ្ងន់បើកហើយបានបុកចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់បែកចិញ្ចើមផ្នែកខាងស្តាំនឹងបាក់ជើងខាងស្តាំរងរបួសធ្ងន់ចំណែកម៉ូតូវិញ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ពេលភ្លាមៗជនរងគ្រោះខាងងលើត្រូវបានរថយន្តសាមុយឯកជន បានដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យសម្ភពរស្មី ។

ក្រោយពេលកើតហេតុបន្ទាប់ពីជនរងគ្រោះទៅមន្ទីរ​ពេទ្យបាត់​ ម៉ូតូនៅកន្លែងកើតហេតុបន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅ៣យកម៉ូតូយកទៅរក្សាទុក៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *